ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឈានជើងមួយជំហានយ៉ាងវែងទៀតហើយ ក្នុងការជំរុញឲ្យក្រុម បាល់ទាត់ជម្រើសជាតិ នារីឲ្យទៅហាត់ នៅប្រទេសចិន ដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថាយើងត្រូវសម្លឹងទៅរកសក្ដានុពលនៃក្រុមកីឡាបាល់ទាត់នារី ចំពោះ បាល់ទាត់នារីរបស់កម្ពុជាមិនសូវជាខ្លាំងប៉ុន្មានទេតែពីពេលនេះទៅដល់ឆ្នាំ២០២៣កម្ពុជាមានពេលកវេលាគ្រប់គ្រាន់ដើម្បីពង្រីកសមត្ថភាពកីឡាបាល់ទាត់នារី។អ្វីៗទាំងអស់យើងត្រូវតែមានការតាំងចិត្តហើយមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់នោះយើងនឹងធ្វើបានដូចការរំពឹងទុក ។
សម្រាប់ក្រុមកីឡាបាល់ទាត់នារីមានតែ២ទេ តែការអភិវឌ្ឍន៍បាល់ទាត់នារី គឺសហព័ន្ធជំរុញ តាមបណ្ដាខេត្តដូចសព្វថ្ងៃនេះ យើងមានសាលាតម្រង់ទឹសតាមខេត្តរហូតដល់ទៅ២៥រាជធានីខេត្ត ហើយសាលាតម្រង់ទឹសនេះហើយជាឃ្លាំងនៃនៃធនធានកីឡាដែលសហព័ន្ធអាចនឹងជ្រើសរើសរកកីឡាការិនីឆ្នើម ។
ប្រធានបាល់ទាត់កម្ពុជារូបនេះបន្តថា ភាគីចិនបានទទូចឲ្យកម្ពុជាបញ្ជូនកីឡាការិនីទៅហ្វឹកហាត់នៅប្រទេសរបស់គេដោយគេជួយបណ្ដុះបណ្ដាលសម្រាប់SEA GAMES ឆ្នាំ២០២៣ ចំណែកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចាត់ទុកថា យុទ្ធសាស្រ្តរបស់ខ្លួនគឺគឺរៀបចំការប្រកួតបាល់ទាត់នារីដើម្បីរកកីឡាការិនីល្អៗ មានសក្ដានុពលដើម្បីបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស ។កម្មាធិការជាតិអូឡាំពិកកម្ពុជា។
ដោយឡែកលោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំSEA GAMES ឆ្នាំ២០២៣(Camsoc)បានប្រកាសថា Camsoc កំពុងតែរៀបចំផែនការបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលយូរនា តំណាច់ ឆ្នាំនេះ និងឆ្នាំក្រោយទៅតាមស្ថានភាពកូវីដ ១៩ ៕ដោយ៖លី ភីលីព