កីឡា

ប្រធានអូឡាំពិក ទីក្រុងតូក្យូ និយាយថា ៨០ភាគរយ នៃមធ្យោបាយនានា កំពុងតម្រង់ទិស សម្រាប់កីឡា អូឡាំពិក ឆ្នាំ ២០២១

តូក្យូ៖ ប្រធានគណៈកម្មាធិការ រៀបចំការប្រកួត បាននិយាយថា ប្រហែល៨០ភាគរយ នៃកន្លែងចាំបាច់ សម្រាប់ការពន្យារពេលអូឡាំពិក ទីក្រុងតូក្យូ ត្រូវបានរៀបចំ ជាជួរហើយ ដើម្បីត្រៀមស្វាគមន៍ ព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិក ឆ្នាំ ២០២១ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោក Yoshiro Mori បានថ្លែងនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ នៃគណៈកម្មាធិការ រៀបចំនេះថា ទោះបីជាយ៉ាងណាកន្លែងធំៗ ចំនួន២មិនទាន់ ត្រូវបានធានានៅឡើយ។ កន្លែងដ៏សំខាន់មួយចំនួន ប្រហែល ៨០ ភាគរយ នៃអគារទាំងនេះ យើងបានទទួលការយល់ព្រម ជាមូលដ្ឋានរួចហើយ សម្រាប់ការប្រើប្រាស់ពួកគេ នៅឆ្នាំក្រោយ ។

ក្រុមអ្នករៀបចំនៅតែធ្វើការ ដើម្បីធានាភូមិអត្តពលិក ដែលមាន ៥,០០០ បន្ទប់ និង Tokyo Big Sight  ជាមជ្ឈមណ្ឌលសន្និបាត នៅលើឆ្នេរសមុទ្រតូក្យូ នឹងត្រូវបានប្រើជា មជ្ឈមណ្ឌលព័ត៌មានធំ។ ពួកគេបាននិយាយថា ពួកគេមានសុទិដ្ឋិនិយម ប៉ុន្តែការងារនៅតែមាន។

អ្នកករៀបចំកម្មវិធី បាននិយាយអស់ រយៈពេល ជាច្រើនសប្តាហ៍អំពីការប្រកួត ឲ្យសាមញ្ញា នៃអូឡាំពិកឆ្នាំក្រោយ ដើម្បីសន្សំប្រាក់ដោយសារតែ ការពន្យាពេល បណ្តាលមកពីជំងឺឆ្លងវីរុសនេះ។ ប៉ុន្តែទាំងលោក Mori និងនាយកប្រតិបត្តិក្រុមហ៊ុន Toshiro Muto មិនបានផ្តល់ព័ត៌មាន លម្អិតទេ កាលពីថ្ងៃសុក្រ ហើយគ្មានអ្វីដែលថា ការពន្យាពេល នឹងត្រូវចំណាយអស់ ហើយអ្នកណា នឹងត្រូវចំណាយដែរ៕
ដោយ៖លី ភីលីព

Most Popular

To Top