Norwich ក្លឹបនៅលីគកំពូលអង់គ្លេស Premier League នៅថ្ងៃនេះបានប្រកាស ថាខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួនមួយករណីដែលកើត មានទៅលើកីឡាកររបស់ខ្លួន។
កីឡាកររូបនេះទោះពីជាយ៉ាងណា គឺមិនអាចត្រូវបានគេផ្តល់អត្តសញ្ញាណឡើយហើយ ក៏ស្ថិតនៅក្នុងចំណោមកីឡាករ និងបុគ្គលិកផ្សេងទៀតដែលត្រូវបានគេតេស្តរកឃើញ វិជ្ជមានកូវីដ១៩ដែលកាលពីពេលកន្លងមក។
តាមគោលការណ៏របស់ Premier League កីឡាកររូបនេះនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល៧ថ្ងៃមុនការធ្វើតេស្តសាជាថ្មីម្តងទៀត។
គួរបញ្ជាក់ដែរថាការវិលត្រឡប់ របស់លីគកំពូលអង់ក្លេស Norwich ដែលជាក្រុមបាតតារាង នឹងត្រូវប៉ះក្រុម Southampton នៅថ្ងៃសុក្រសប្តាហ៍ក្រោយ៕
ប្រែសម្រួល៖ស៊ុនលី