ភ្នំពេញ៖ កាលល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំពិធីប្រកាស ចូលកាន់មុខតំណែង ប្រធាន អនុប្រធានការិយាល័យ អញ្ជើញចូលរួមពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
លោក ស សុខា បានមានប្រសាសន៍ថា នៅពេលទទួលបានមុខតំណែង ត្រូវគោរពឲ្យបាន នូវឆន្ទៈរបស់ខ្លួន ទទួលខុសត្រូវខ្ពស់ ត្រូវចេះទទួលយកគំនិត របស់ថ្នាក់ក្រោម និងសូមយកឱកាសតែងតាំនេះ ធ្វើការអភិវឌ្ឍខ្លួនតទៅមុខ ប្រកបដោយប្រសិទ្ធភាពការងារខ្ពស់។
ការប្រកាសចូលកាន់មុខតំណែងថ្មីនេះ ជាប្រធានការិយាល័យ១រូប និងអនុប្រធានការិយាល័យ ៥រូប រួមមាន៖ លោក ឃួន ណារិទ្ធ ជាប្រធានការិយាល័យរដ្ឋបាល លោក ស្រៀង ចន្ថា ជាអនុប្រធានការិយាល័យរដ្ឋបាល លោក បូ រ៉ាឆាន់ ជាអនុប្រធានការិយាល័យរដ្ឋបាល លោក យាន គីស៊ីវត្ថា ជាអនុប្រធានការិយាល័យបណ្តុះ បណ្តាល និងគ្រប់គ្រង ការិយាល័យភូមិភាគ លោក សេង មនោ ជាអនុប្រធានការិយាល័យបណ្តុះ បណ្តាល និងគ្រប់គ្រង ការិយាល័យភូមិភាគ និងលោក លន់ ចន្ធូ ជាអនុប្រធានការិយាល័យព័ត៌មាន៕ ដោយ៖លី ភីលីព


