តូក្យូ៖ បើយោងតាមកាលវិភាគ ប្រកួតថ្មីដែលបាន ចេញផ្សាយថា ម្ចាស់ជើងឯក Yokohama F Marinos នឹងត្រូវជួបប្រកួត ជាមួយក្រុម Urawa Reds នៅ Saitama Stadium នៅពេលក្រុមដែលចូលរួមព្រឹត្តិការណ៍ បាល់ទាត់ J.League បានធ្វើការប្រកួតម្តងទៀត បន្ទាប់ពីសម្រាករយៈពេល ៤ ខែនៅថ្ងៃទី ៤ ខែកក្កដា។
លីគបានប្រកាសកាលវិភាគកែសម្រួល សម្រាប់ការបែងចែកទាំង ៣ ដោយក្លិបនឹងប្រកួតជាមួយគូប្រជែងមកពីតំបន់តែមួយពេញមួយខែកក្កដា ដើម្បីកំនត់ការធ្វើដំណើរ ខណៈពេលដែលហានិភ័យនៃការឆ្លងមេរោគកូរ៉ូណានៅតែខ្ពស់។ រាល់ការប្រកួតទាំងអស់នឹង ចាប់ផ្តើមនៅពីក្រោយទ្វារបិទ ដោយលីគគ្រោងនឹងធ្វើឲ្យ អ្នកទស្សនាបន្តិចម្តងៗនៅពហុកីឡដ្ឋានចាប់ពីថ្ងៃទី ១០ ខែកក្កដា។
អតីតខ្សែប្រយុទ្ធជើងចាស់ជប៉ុន Yoshito Okubo នឹងព្យាយាមដឹកនាំក្រុមថ្មី Tokyo Verdy ដើម្បីទទួលជ័យជម្នះលើកដំបូងរបស់ពួកគេ ក្នុងឆ្នាំនេះពេលជួប Machida Zelvia នៅពេលដែល J2 បន្តនៅថ្ងៃទី ២៧ ខែមិថុនា។ J3 នឹងបើកនៅថ្ងៃដដែលដោយ FC Imabari នឹងចាប់ផ្តើមរដូវកាលរបស់ពួកគេទល់នឹង FC Gifu ៕ ដោយ៖លី ភីលីព


