កីឡា

លោក បណ្ឌិត មាស សារិន បន្តតំណែងជាប្រធាន សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា អាណត្តិថ្មី

ភ្នំពេញ ៖ លោក បណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់ សម្តេចវិបុសសេនា នៅតែបន្តតំណែង ជាប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា អាណត្តិទី៧ ២០២០-២០២៤ របស់សហព័ន្ធ ក្រោមសមាជិកសម្រេចបោះឆ្នោត នៅមហាសន្និបាតបញ្ចប់អាណត្តិទី៦ នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។

ក្នុងឳកាសបោះឆ្នោត ជ្រើសរើសប្រធាន និងសមាជិកប្រវតិបត្តិថ្មី របស់សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាអាណត្តិទី៧ ២០២០-២០២៤ ដោយមានការអញ្ជើញ ចូលរួមជាសាក្សីពីសំណាក់ លោក បឹង គឹមតោ អនុនាយកដ្ឋានអប់រំកាយ និងកីឡា លោក កាំង សុធា តំណែងឲ្យគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

សម្រាប់សមាជិកថ្មី អាណត្តិទី៧ ឆ្នាំ២០២០-២០២៤ ចំនួន ២១ នាក់៖ លោក មាស សារិន ប្រធាន លោក អ៊ឹង ផល្លា លោក លោក ញ៉ែម សុធា លោកស្រី លឹម ម៉ារីណា់ លោក លោក ឯម ហៀង លោក ទុយ ប៊ុនហឿន លោក មាស សារ៉េត លោកស្រី សូ វ៉ាន់ដេត លោក ជាតិ ខេមរា អនុប្រធាន លោក សុខ យ៉ានិមល អគ្គលេខាធិការ កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការរង កញ្ញា គួយ ស៊ីវឡេង អគ្គហេរញ្ញឹក លោក បាន រិច លោក ហ៊ុត វិប៊ែរ កញ្ញា មាស តឿ លោក គង់ សុភាព និងលោក សូ វ៉ាន់ឌីណូ លោក ពៅ វណ្ណា លោកវ៉ា គ្រី លោកទី លីឈ័ង លោក អ៊ឹង ណារិទ្ធ និងស្រួយ សុវណ្ណា ជាសមាជិក ។

ចំពោះផែនការហិរញ្ញវត្ថុ អាណត្តិទី៧ ឆ្នាំ២០២០-២០២៤៖ សហព័ន្ធនឹងខិតខំ ដើម្បីជុំរុញលើកស្ទួយចលនាកីឡាសីដក់ សីស្លាប និងឈិនឡូន ឲ្យកាន់តែមានភាពរីកចម្រើន ជឿនលឿន ទាំងបរិមាណ និងគុណភាព សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បាននឹងកំពុងខិតខំទំនាក់ទំនងគៀងគរ គ្រប់មធ្យោបាយ ដើម្បីស្វែងរកចំណូលបន្ថែមទៀត ក្នុងអាណត្តិទី៧ ដូចខាងក្រោម ៖ ខិតខំរៀបចំគម្រោងកម្មវិធី អភិវឌ្ឍកីឡាសីដក់ ដើម្បីលើកសំណើសុំថវិកា ចំណាយពីក្រសួងអប់រំ យុវជន និង កីឡា និងបណ្តាក្រុមហ៊ុននានា ។

អនុវត្តឲ្យបានត្រឹមត្រូវ ក្នុងការប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងជំរុញស្វែងរកវិភាគទាន ពីគណៈកម្មការទ្រទ្រង់ របស់សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងការបង់សមាជិក ភាពប្រចាំឆ្នាំ ពីសមាគម-ក្លឹប តាមក្រសួង ស្ថាប័ន រាជធានី-ខេត្ត។ ស្វែងរកក្រុមហ៊ុនជាដៃគូ ដើម្បីរៀបចំការងារទីផ្សារកីឡាបន្ថែមទៀត និងទំនាក់ទំនងល្អ ជាមួយសប្បុរសជននានា ដើម្បីបង្កើនប្រភពចំណូលបន្ថែមទៀត ៕

Most Popular

To Top