ភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា សមាជិកអាណត្តិចាស់ សម្រេចបោះឆ្នោត នៅមហាសន្និបាតជ្រើសរើស លោកបណ្ឌិត មាស សារិន ឲ្យក្លាយប្រធានសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា អាណត្តិថ្មី ២០២០-២០២៤ របស់សហព័ន្ធដដែល ។
ក្នុងឳកាសបោះឆ្នោត ជ្រើសរើសប្រធាន និងសមាជិកប្រវតិបត្តិថ្មីរចំនួន២៣រូប របស់សហព័ន្ធកីឡាសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា អាណត្តិទី៤ ២០២០-២០២៤ ដោយមានការអញ្ជើញ ចូលរួមជាសាក្សី ពីសំណាក់លោក តែម ម៉ឺន អគ្គលេខាធិការរង គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាតំណែងឲ្យក្រសួងអប់រំ យុវជន និងកីឡា ។
សម្រាប់សមាជិកថ្មីអាណត្តិទី៧ ឆ្នាំ២០២០-២០២៤ចំនួន២៣ នាក់៖លោក មាស សារិន ប្រធាន លោក ប្រាក់ សុជាតិ លោក លោក ញ៉ែម សុទ្ធា លោក ឯម ហៀង លោក អ៊ឹម បញ្ញាវុធ លោក លី តេកហេង លោក កែម ស៊ីហួត លោក មាស សារ៉េត លោកស្រី សូរ៉ាន់ ដេត លោក ហេ ផាន់នី អនុប្រធាន លោកស្រី ប្រាក់ សម្ជស្ស អគ្គលេខាធិការ កញ្ញា មាស តឿ កញ្ញា ងួន វត្តី លោក គង់ សុភាព អគ្គលេខាធិការរង កញ្ញា សួង ចាន់តូរ៉ាទី អគ្គហេរញ្ញឹក កញ្ញា មាស ស្រីភាស់ អគ្គហេរញ្ញឹករង លោក ចាប រតនា លោក សូរ៉ាន ឌីណូ លោក ប៊ុត ចាន់សីហា លោក ចាយ ស៊ីជឿន លោក ស្រេង សេង លោក ពៅ វណ្ណា និងកញ្ញា ឌុច សោភ័ណ្ឌ ជាសមាជិក ។
ចំពោះផែនការហិរញ្ញវត្ថុ អាណត្តិទី៤ ឆ្នាំ២០២០-២០២៤៖សហការ និងជុំរុញលើកស្ទួយ ចលនាកីឡាទាញព្រ័ត្រឲ្យកាន់តែមាន ភាពរីកចម្រើន និងជឿនលឿនទាំងបរិមាណ និងគុណភាព ។ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាកំពុងតែខិតខំទំនាក់ទំនងគៀងគរ គ្រប់មធ្យោបាយ ដើម្បីស្វែងរកចំណូល បន្ថែមទៀត ក្នុងអាណត្តិទី៤ដូចខាងក្រោម៖
សហប័ន្ធបានរៀបចំគម្រោងកម្មវិធី អភិវឌ្ឍកីឡាទាញដើម្បីលើកសំណើសុំថវិកា ចំណាយពីក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាក្រុមហ៊ុននានា ហើយអនុវត្តឲ្យបានត្រឹមត្រូវ ក្នុងការប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា។ ជំរុញស្វែងរកវិភាគទានពីគណៈកម្មការទ្រទ្រង់របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងការបង់ភាគទានពី ពីសមាគម-ក្លឹប កីឡាទាញព្រ័ត្រតាមក្រសួង ស្ថាប័ន រាជធានី-ខេត្ត ។ ស្វែងរកក្រុមហ៊ុនជាដៃគូដើម្បីរៀបចំការងារទីផ្សារកីឡាបន្ថែមទៀត ។
ទំនាក់ទំនងល្អជាមួយសប្បរសជននានា ដើម្បីបង្កើនប្រភព ចំណូលបន្ថែមទៀត ។ មូលដ្ឋានចំណូល របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នៅមិនទាន់រឹងមាំប្រាកដប្រជានៅឡើយទេ ហើយការ គាំទ្រ ហិរញ្ញវត្ថុពីក្រសួងអប់រំយុវជន និងកីឡា បដិភាគចូលរួម នៅមានកម្រិត ។ ចំពោះកម្មវិធីការងារកីឡាភាគច្រើនម្ចាស់ជំនួយត្រូវការ -អន្តរជាតិ ដោយ ស្នើសុំទីតាំងតាមបណ្តារាជធានី ខេត្ត សម្រាប់ដាក់ តាំងផ្សព្វផ្សាយលក់ផលិតផលជាតិ ធ្វើការអន្តរាគមន៍ ពីសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាផ្ទាល់ ទើបសម្រេចគម្រោងចំណាយរៀបចំការប្រកួតបាន១០០% ៕