កីឡា

Fati បង្ហាញខ្លួនឲ្យ Barcelona ពេលលីគត្រឡប់វិញនេះមានន័យថា Man Unitedគួរ បំភ្លេច កីឡាករ រូបនេះហើយ

ក្លឹបបិសាចក្រហម Man United ប៉ុន្មានសប្តាហ៍នេះ បានបន្តលេចឬព័ត៌មានជាមួយនឹងកីឡាករខ្សែប្រយុទ្ធវ័យ១៧ឆ្នាំ របស់ក្លឹបBarcelona រហូតមកប៉ុន្តែក្រោយការបង្ហាញខ្លួនប្រកួតយប់មិញប៉ះនឹង Leganesមានន័យថា Man United គួរតែអាចបំភ្លេចចោលផែនការនេះ បានហើយ។

កីឡាករ Fati មានទំរង់ល្អខ្លាំង និងកំពុងមានតម្លៃខ្លួនខ្លាំងក្នុងចំណោមយុវជនឆ្នើមៗលើលោក នៅពេលបច្ចុប្បន្នហើយកាន់តែច្បាស់នៅក្រោយការបង្ហាញខ្លួន ប្រកួតយប់មិញដើម្បីបញ្ជាក់ថាតម្លៃខ្លួនរបស់កីឡាកររូបនេះ ១០០លានផោនពិតជាសាកសមហើយដែល Man United នឹងមិនមានលទ្ធភាពដើម្បីចំណាយនោះឡើយ។

Fati ស៊ុតបញ្ចូលទីបាន១គ្រាប់និង១គ្រាប់ទៀត ដោយកីឡាករ Messi បានធ្វើឲ្យ Barcelona យកឈ្នះ Leganes ក្នុងលទ្ធផលងាយៗ២ទល់នឹង០ ទទួលបាន៣ពិន្ទុទៀតឡើងទៅឈរលេខរៀងទី១ បណ្តោះអាសន្នដដែលពីលើ Real Madrid៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top