ក្រុមបាល់ទាត់ Manchester City ដែលកំពុងឈរលំដាប់រៀងទី ២ ជាមួយពិន្ទុ ៦០ នៅក្នុងតារាងលីគកំពូលអង់គ្លេសរដូវកាល ២០១៩ – ២០២០ បានលត់ក្រុមកំាភ្លើងធំ Arsenal សារជាថ្មីម្តងទៀតកាលពីរាត្រីថ្ងៃទី ១៨ មិថុនា ដោយពិន្ទុ ៣-០។
កីឡាករដែលរកគ្រាប់បាល់ទាំង ៣ នេះរួមមានកីឡាករ Raheem Sterling នៅនាទីទី២នៃការបន្ថែមម៉ោងតង់ទី ១ កីឡាករ Keven De Bruyne នៅនាទី ៥១ ដោយការស៊ុតប៉េណាល់ទី និង មួយគ្រាប់បន្ថែមចុងក្រោយនៅនាទី ២ នៃការបន្ថែមម៉ោងតង់ទី ២ ដោយ កីឡាករ Phill Foden ផងដែរ។
ហើយក្រុមបន្ទាប់ដែលត្រូវជួបជាមួយក្រុម Manchester City នៅថ្ងៃទី ២៣ មិថុនាខាងមុខនេះគឺ Burnley។
បញ្ជាក់ ក្រុមបាល់ទាត់ Manchester City គឺជាដៃគូដ៏ជិតស្និតដោយ មានការទំនុកបម្រុង ឧបត្ថម្ភពីក្រុមហ៊ុនផលិត ស្រាបៀរ កម្ពុជា និង ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ជារៀងរាល់ឆ្នាំ៕





