ក្លឹបអង់គ្លេស Watford ត្រូវបានកាសែតអង់គ្លេស The Sun ចេញផ្សាយថានឹងអាច ប្រមូលលុយបានទៅដល់ ១០លានផោន ពីការដាក់ឲ្យមានការដេញថ្លៃមួយ ដើម្បីទិញយកខ្សែប្រយុទ្ធ Luis Suarez ដែលជាកីឡាករមិនដែលបង្ហាញខ្លួន លេងឲ្យក្លឹបសូម្បីតែម្តង។
កីឡាករខ្សែប្រយុទ្ធកូឡំប៊ីវ័យ ២២ឆ្នាំរូបនេះ បានកើនទំរង់លេងខ្លាំងណាស់ក្នុងពេលលេង ជាលក្ខណៈខ្ចីជើងឲ្យក្លឹប Zaragoazo ដែលបច្ចុប្បន្នកំពុងស្ថិតនៅលីកទី២ របស់អេស្បាញហើយបច្ចុប្បន្ន កំពុងក្លាយទៅជាគោលដៅ របស់ក្លឹបជាច្រើនផងដែរ ដែលរួមមានទាំងក្លឹបនៅលីគកំពូលអេស្បាញ និងក្លឹបនៅបារាំងដូចជា Lyonផង។
គួរបញ្ជាក់ថាដែរថា Suarez បានចុះកុងត្រាជាមួយនឹង Watford កាលពីឆ្នាំ២០១៧ ប៉ុន្តភ្លាមក៏ត្រូវបានចុះកុងត្រា បន្តទៅលេងខ្ចីជើងជាមួយនឹងក្លឹបផ្សេង រហូតមកដល់បច្ចុប្បន្ន ហើយតាមផែនការរូបគាត់នឹងអាចត្រឡប់មកវិញ នៅរដូវកាលប៉ុន្តែជឿជាក់ថា បើមានសំណើរសមរម្យនឹងការចង់បាន នោះក្លឹបនឹងលក់គាត់ចេញ៕
ប្រែសម្រួល៖ ស៊ុន លី