សប្តាហ៍នេះក្លឹប Fiorentina បានបង្ហាញពីបំណង ចង់បានកីឡាករខ្សែការពារ វ័យចំណាស់ Thiago Silva ពីក្លឹប PSG ខណៈដែលកុងត្រាចាស់ គឺឈានមកដល់ទីបញ្ចប់ ទៅហើយនោះ។
បើសិនជាការផ្ទេរជោគជ័យ មានន័យថាកីឡាករ ប្រធានក្រុមរបស់ PSGរូបនេះ នឹងអាចផ្លាស់ទៅលេងអ៊ីតាលីវិញ ក្រោយបានចាកចេញ ពីទីនេះកាលពី៨ឆ្នាំមុន ។ Silva បានសម្រេចចិត្តចូលរួម លេងជាមួយនឹង PSG កាលពីឆ្នាំ២០១២និងបានជួយក្លឹប លើកពានរង្វាន់មិនតិចនោះទេ ជាពិសេស Ligue 1 ជាច្រើនសម័យ ។
គួរបញ្ជាក់ដែរថា កាលពីដើមខែកន្លងទៅប្រធាន អ្នកចាត់ការទូទៅរបស់ក្លឹប PSG លោក Leonardo បានអះអាងហើយថា កីឡាករ Thiago Silva ព្រមទាំង Edinson Cavaniនឹងត្រូវចាកចេញ ពីក្លឹបជាផ្លូវការ ដោយមិនមានកុងត្រាថ្មី ណាត្រូវបានធ្វើឡើងនោះទេ ៕
ប្រែសម្រួល៖ស៊ុនលី