ភ្នំពេញ ៖ លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា កីឡាករ -កីឡាការិនីហែលទឹក ជាប់ឈ្មោះក្រុមជម្រើសជាតិ ឈុតធំ បន្ទាប់ពីទទួលការ អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡាសុទ្ធសឹង ជាអត្តពលិក ដែលមានចំណាត់ថ្នាក់ខ្ពស់ នៃការប្រកួតជ្រើសរើសជើង ឯកថ្នាក់ជាតិ ។
លោកបានបន្តថា ការជ្រើសរើសកីឡាករ -កីឡាការិនីហែលទឹក ជម្រើសដោយមានការប្រជុំ គណៈកម្មការយ៉ាងត្រឹមត្រូវ និងមានការអនុញ្ញាត ប្រធានសហព័ន្ធ យើងចាប់ផ្តើមពីចំណាច់ថ្នាក់លេខ១ ដល់៣ តាមណែនាំរបស់ក្រសួងអប់រំ ក្នុងនោះយើងទទួល បានចំនួន១១នាក់ រួមកីឡាករ៧នាក់ និងកីឡាករ៤នាក់ ដោយឡែកយើងទទួលបានកីឡាករម្នាក់មក ពីខេត្តកំពង់ចាមដែរ ។
លោកបានបន្ថែមថា យើងបានចូលរួមហ្វឹកហាត់ឡើងវិញ មុនក្រសួងអប់រំ យុវជន និងកីឡា តាមរយៈពេលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាឲ្យយើង ធ្វើការហ្វឹកហាត់ចាប់ពីក្រុមធំ រហូតដល់ក្រុមតូច ប៉ុន្តែការហាត់ជាក្រុមតូចនេះ យើងមានគ្រូបង្វឹកបង្ហាត់ផ្ទាល់ ដោយធ្វើការបំបែកកីឡាករ-កីឡាការិនីអនុវត្តតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់មេរោគកូរ៉ូណា ។
លោកអគ្គលេខាបានអះអាងថា ការហ្វឹកហាត់នេះធ្វើឡើង ដើម្បីត្រៀមខ្លួនចូលរួម ព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម ព្រោះនាពេលបច្ចុប្បន្នកីឡា ហែលទឹកកម្ពុជា យើងក៏ឈរចំណាច់ថ្នាក់ល្អ ក្នុងចំណោម១១ប្រទេស អាស៊ានដែរ យើងកំពុងតែហោះដេញ តាមប្រទេសថៃ វៀតណាម និងមួយប្រទេសទៀត ៕ ដោយ៖លី ភីលីព



