កីឡា

កីឡាវាយកូនបាល់ គ្រោងបន្តការប្រកួត នៅប្រទេសអូស្រ្តាលី បន្ទាប់ពីបិទអស់មួយរយៈ

MELBOURNE ៖ កីឡាករវាយកូនបាល់ នៅអូស្រ្តាលី នឹងមានឱកាសប្រកួតប្រជែង ដណ្តើមប្រាក់រង្វាន់ ជាលើកទី១ ចាប់តាំងពីខែមីនា នៃកម្មវិធី UTR pro series ដោយចាប់ផ្តើម នៅចុងសប្តាហ៍នេះ នៅស៊ីដនី និងបន្តនៅតាមមណ្ឌលទីក្រុងនានា ទូទាំងប្រទេស ចាប់ពីសប្តាហ៍ក្រោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

កីឡាករវាយកូនបាល់ Ash Barty លំដាប់កំពូលទំនង ជាមិនមានការប្រកួតប្រជែងឡើយ ផ្តោតលើការ អនុវត្តជាក់ស្តែង។ លោក Sam Stosur អតីតម្ចាស់ជើងឯក US Open បានរាយការណ៍ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីចូលរួម Series នេះនឹងមានការចូលរួមប្រកួតប្រជែង ពានរង្វាន់បុរស និងនារី នៅប្រទេសអូស្រ្តាលី ហើយទំនងជានឹងដំណើរ ការរហូតដល់ខែសីហា ។

ការប្រកួតកីឡាវាយកូនបាល់ ត្រូវបានពន្យាពេលអំឡុងពេលមេរោគ COVID-19វាយប្រហារខ្លាំងពេក រួមទាំងការប្រកួតនៅ Adria Tour ចូលរួដោយកីឡាករ Novak Djokovic នៅ Serba និងក្រូអាស៊ីក៏ត្រូវបញ្ឈប់ នៅពេលកីឡាករលេខ១ និងកីឡាករ៣នាក់ទៀត បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ។ លោក Djokovic បានធ្វើតេស្តិ៍វិជ្ជមាន ទោះបីមិនមានរោគ សញ្ញាអ្វីក៏ដោយ បាននិយាយថា លោកនឹងនៅតែស្ថិត នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ម្នាក់ឯង ៕ដោយ៖លី ភីលីព

Most Popular

To Top