កីឡា

លោក Coates ៖ការដេញថ្លៃ Queensland 2032 Olympic ជាការស្វែងរកប្រាក់ ចំណេញផ្នែកសេដ្ឋកិច្ច នៃមេរោគ COVID-19

MELBOURNE៖លោក John Coates ប្រធានអូឡាំពិករបស់ប្រទេស បាននិយាយថា ការដេញថ្លៃប្រកបដោយជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០៣២នៅរដ្ឋQueensland “2032 Olympic Games in Queensland” អាចជួយឲ្យប្រទេសអូស្រ្តាលីងើបឡើងវិញពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារមេរោគ COVID-19យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ

លោកបានបន្តថា រដ្ឋភាគឥសានបានផ្អាក ការងារលើការដេញថ្លៃរបស់ខ្លួនកាលពីខែមុន ដោយលើកឡើងពីតម្រូវការផ្តោតលើការឆ្លើយតបរបស់ខ្លួនចំពោះការឆ្លងរាតត្បាតមេរោគប្រភេទនេះ។ ទោះបីជាមានការផ្អាកក៏ដោយ ក៏ប្រធានសហព័ន្ឋអូឡាំពិកអូស្រ្តាលី (AOC) បាននិយាយថា អាជ្ញាធរបានទទួលស្គាល់សក្តានុពលនៃការប្រកួតកីឡាដើម្បីព្យាបាលសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីទសវត្សឆ្នាំ ១៩៣០ ។

លោក Coates បាននិយាយនៅក្នុងអត្ថបទដកស្រង់ ដោយកាសែតអូស្រ្តាលីថា មានតម្រូវការការងារ និងកំណើនសេដ្ឋកិច្ចនៅក្នុងរដ្ឋ Queensland រួចទៅហើយដែលកើតឡើងពីផលប៉ះពាល់នៃការគ្របដណ្តប់ដោយមេរោគ COVID-19។ លោក Coates បានបន្តថា រដ្ឋាភិបាលក្នុងតំបន់រដ្ឋ និងសហព័ន្ធបានទទួលស្គាល់សក្តានុពល នៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០៣២ ជាផ្នែកសំខាន់មួយនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់រដ្ឋ និងប្រទេសក្នុងរយៈពេលខ្លី។

លោកបានបន្ថែមថា កីឡានេះនឹងនាំមកនូវកេរ្តិ៍ដំណែលសុខភាព សុខុមាលភាពសេដ្ឋកិច្ច និងកីឡារយៈពេលវែង។ AOC បានត្រៀមខ្លួនជាស្រេចដើម្បីបន្តការ សន្ទនា ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅពេលរដ្ឋ Queensland និងរដ្ឋាភិបាលសហព័ន្ធបានផ្តល់ភ្លើងខៀវ៕ ដោយ៖លី ភីលីព

Most Popular

To Top