ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីបោះឆ្នោត ជ្រើសរើសគ្រូបង្វឹក ប្រដាល់គុនខ្មែរ សម្រាប់ឆ្នាំ២០២០ ដោយមានការអញ្ជើញ ចូលរួមពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ តំណាងមន្ទីរអប់រំកាយ និងកីឡា តាមបណ្តាលខេត្ត ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នៅសាលប្រជុំនាយកដ្ឋានសិស្សនិស្សិត ។
ក្នុងឳកាសនេះ សហព័ន្ធជ្រើសរើស គ្រូបង្វឹកប្រដាល់គុនខ្មែរ២រូប គឺលោកគ្រូ ជា រិទ្ធ និងលោក ឡុង សាលវ័ន្ត ក្នុងនោះមានបេក្ខជចំនួន៥រូប រួមមានអតីតគ្រូបង្វឹក ឆ្នើមលោកអេ ភូថង លោកគ្រូ ជា រិទ្ធ និងលោក ឡុង សាលវ័ន្ត លោក អាត់ សារ៉ាត់ និង លោក ទេស សារិន ។
សម្រាប់ឆ្នាំសហព័ន្ធ ទទួលបានអនុញ្ញាត ឲ្យកីឡាកររបស់ខ្លួនចំនួន១៦នាក់ ចំណែកក្រុមជម្រើសជាតិ ឈុតធំ៨នាក់ និងថ្នាលចំនួន៨នាក់ ។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា លោកគ្រូបង្វឹកទាំង២រូបនេះ ត្រូវខិតខំប្រែងប្រឹងហ្វឹកហាត់ ឲ្យកីឡាករក្រុមជម្រើសជាតិ ឈុតធំ៨នាក់ ឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយ ជូនប្រទេសជាតិ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម ។ ហើយ នឹងមិនត្រូវយកលុយ មកដាក់មុខឡើយ គឺត្រូវយកលទ្ធផល និងគុណផល មកដាក់មុខវិញ ទើបជួយលើកស្ទួយប្រទេសជាតិ លើកឆាកអន្តរជាតិ ពិសេស ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ៕ដោយ៖លី ភីលីព




