នៅថ្ងៃនេះមានការ លើកឡើងមួយ របស់គ្រូបង្វឹកក្លឹប Real Madrid លោក Zidane ដែរថា គឺមិនមានកន្លែងណាល្អជាងទីនេះឡើយ សម្រាប់កីឡាករខ្សែការពារឆ្នើម Sergio Ramos ក្នុងការបញ្ចប់អាជីពរបស់ខ្លួន ជាមួយនឹងបាល់ទាត់នោះ។
ឆ្លើយតបទៅនឹងព័ត៌មានជាច្រើន អំពីអនាគតរបស់កីឡាករ ខ្សែការពារអេស្បាញ រូបនេះលោក Zidane បាននិយាយទាំងជឿជាក់ថា ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos នឹងសម្រេចចិត្តបញ្ចប់អាជីព របស់គាត់នៅទីនេះ Santiago Bernabeuជាមិនខាន។
គួរបញ្ជាក់ថា កុងត្រាបច្ចុប្បន្នរបស់ Ramos មានសុពលភាពត្រឹមចុងរដូវកាលក្រោយ២០២០-២០២១ ក្នុងពេលដែលគាត់ នឹងមានអាយុ៣៥ឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី