GENEVA៖ការចាប់ឆ្នោតសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក “World Cup” ឆ្នាំ ២០២២ នៅប្រទេសកាតាអាចនឹងត្រូវធ្វើឡើងមុនពេលក្រុមទាំង៣២ បញ្ចប់ ឬត្រូវពន្យារពេល ២ ខែ បន្ទាប់ពី FIFA បានរៀបចំការប្រកួតជម្រុះឡើងវិញ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
FIFA បាននិយាយថា ក្រុមប្រឹក្សារបស់ខ្លួនបានយល់ព្រមជំរុញការប្រកួតវិលជុំអន្តរទ្វីបចំនួន ៤ ក្រុមចាប់ពីខែមីនាឆ្នាំ ២០២២ ដល់ខែមិថុនាឆ្នាំនោះដោយសារការកកស្ទះការប្រកួតដែលបណ្តាលមកពីេមរោគកូរ៉ូណា។ ការចាប់ឆ្នោតសម្រាប់ការប្រកួតត្រូវបានគ្រោងធ្វើជាយូរមកហើយសម្រាប់ចុងខែមេសាឆ្នាំ២០២២ ទំនងជានៅដូហា។ ទោះយ៉ាងណាការពន្យាពេលក្នុងវគ្គជម្រុះមានន័យថា FIFA នឹងត្រូវសម្រេចចិត្តថា តើត្រូវពន្យារពេលនៃការចាប់ឆ្នោតនេះ ឬក៏ទុកវាមុនពេលដែលដឹងអំពីក្រុមទាំងអស់។
FIFA បានបន្តថា ផែនការបច្ចុប្បន្នគឺនៅតែសម្រាប់ព្រឹត្តិការណ៍ដែលត្រូវបន្តនៅខែមេសាឆ្នាំ ២០២២ មានក្រុមចំនួន ២ មិនទាន់ត្រូវបានគេសម្រេចចិត្ត ប៉ុន្តែវាមានជម្រើសក្នុងការរង់ចាំរហូតដល់ក្រោយការប្រកួតនៅខែមិថុនា ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំនោះ៕ ដោយ៖លី ភីលីព


