ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT ដែលលោក ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំការ ប្រកួតធ្វើតេស្តិ៍ ត្រៀមចូលប្រមូលផ្តុំ ក្រុមជម្រើសជាតិ កីឡាតេក្វាន់ដូ WT២០២០ នៅអាគារប៊ូយ៉ុងខ្មែរ នៃពហុកីឡដ្ឋានជាតិ ។
លោកគ្រូធំ ឆយ យ៉ុងសុក បានប្រាប់ឲ្យដឹងថា ការប្រកួតធ្វើតេស្តិ៍លើកនេះ មានកីឡាករចូលរួម ប្រហែល២០នាក់ និងកីឡាការិនី ជិត១០នាក់ ត្រៀមចូលប្រមូលផ្តុំ ក្រុមជម្រើសជាតិ កីឡាតេក្វាន់ដូ WT២០២០ មកពីបណ្តាលក្លិប និងសមាគមតេក្វាន់ដូWTនានា ។ សម្រាប់កីឡាករមាន៤ប្រភេទ ទម្ងន់គឺក្រោម៥៤គីឡូក្រាម ក្រោម៥៧គីឡូក្រាម ក្រោម៦៣គីឡូក្រាម និងក្រោម៥៧គីឡូក្រាម ។
លោកបានបន្តថា តាមប្រភេទទម្ងន់នីមួយៗ យើងមិនបានកំណត់ចំនួនកីឡាករឡើយ ប្រសិនបើក្នុង មួយប្រភេទទម្ងន់ មានកីឡាករ២ ឬ៣នាក់យើងយកទំាង៣នាក់ ហើយការបែបនេះ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ ការប្រកួត SEA GAMES 2021 នៅប្រទេសវៀតណាម ។ ចំណែកកីឡាការិនីវិញ ក៏ធ្វើដូចគ្នដែរ៕ដោយ៖លី ភីលីព