នៅសប្តាហ៍នេះមានការចេញផ្សាយដោយកាសែត The Sun បានអះអាងថាក្លឹបបិសាចក្រហម Man United ក៏ត្រូវបានគេមើលឃើញថាបានចូលរួម នៅក្នុបេក្ខភាពប្រជែងយកកីឡាករ Matteo Guendouzi ដែលកាំភ្លើងធំ Arsenal បានដាក់ចូលក្នុងបញ្ជីកីឡាករ ដែលត្រូវលក់ចេញនៅរដូវក្តៅនេះ។
ប៉ុន្មានថ្ងៃនេះមានការអះអាងយ៉ាងច្បាស់ថា កីឡាករវ័យ២១ឆ្នាំរូបនេះបានស្នើសុំទៅក្លឹប Arsenal ថាគាត់មានបំណងចង់ចាកចេញនៅរដូវក្តៅនេះពីព្រោះថាគាត់មិនមានអារម្មណ៍ថា ត្រូវបានផ្តល់ទំនុកចិត្តខ្លាំងពីសំណាក់គ្រូបង្វឹកក្លឹបលោក Mikel Arteta ឡើយ។
បញ្ហានេះកាន់តែធ្ងន់ធ្ងរនៅពេលដែលកីឡាករ ខ្សែបម្រើបារាំងរូបនេះបានបង្កបញ្ហាមួយកាលពីប្រកួតបរាជ័យចាញ៉ Birghton កាលពីថ្ងៃសៅរ៍សប្តាហ៍មុនក្នុងលទ្ធផល ២ទល់នឹង១ជាពិសេសការថយចុះនៃការបង្ហាញខ្លួនធៀបទៅនឹង អ្វីដែលខ្លួនបានធ្វើកាលពីគ្រាដែលលោក Unai Emery នៅជាគ្រូបង្វឹកនៅទីនេះ៕
ប្រែសម្រួល៖ស៊ុនលី