អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Salmon Kalou បានក្លាយទៅជាកីឡាករម្នាក់ទៀតស្ថិតនៅក្នុងបញ្ជីកីឡាករគោលដៅល្បីៗ របស់ក្លឹបនៅលីគប្រទេសប្រេស៊ីល Botafogo៕
ត្រឹមចុងខែនេះកីឡាករ Kalou នឹងត្រូវផុតកំណត់កុងត្រាហើយជាមួយនឹងក្លឹបនៅអាល្លឺម៉ង់ Hertha BSC ហើយបច្ចុប្បន្នត្រូវបានគេជឿជាក់ថា បានទទួលសំណើរជាកុងត្រារយៈពេល១៨ខែ ជាមួយនឹងក្លឹបប្រេស៊ីលមួយនេះ។
កាលពីខែកុម្ភៈកន្លងមក Botafogo អាចទាក់ទាញបានកីឡាករឆ្នើមម្នាក់នៅអ៊ឺរ៉ុបគឺកីឡាករខ្សែប្រយុទ្ធសញ្ជាតិជប៉ុនលោក Keisuka Honda មករួមក្លឹបក្រោយពេល ដែលបានបរាជ័យនាំយកកីឡាករល្បីៗ ផ្សេងទៀតដូចជា Yaya Toure និង John Obi Mikel ជាដើម៕
ប្រែសម្រួល៖ស៊ុនលី