កីឡា

Lampard អះអាងថា Pulisic ពិតជាកំពុងរបួស សរសៃកំភួនជើង

កីឡាករខ្សែបម្រើប្រយុទ្ធ សញ្ជាតិអាមេរិក Pulisic វ័យ២១ឆ្នាំ ត្រូវបានដកចេញ ពីការប្រកួតមួយប៉ះនឹង Leicester City កាលពីចុងសប្តាហ៍នៅវគ្គទី២ បន្ទាប់ពីបានទទួលបានអាក្ការៈមិនស្រួល នៅពេលប្រកួត និងត្រូវបានដាក់ជំនួសមកវិញ ដោយកីឡាករ Ruben Loftus Cheek វិញ។

នៅដើមសប្តាហ៍នេះ គ្រូបង្វឹកក្លឹបលោក Frank Lampard បានធ្វើការអះអាងថា កីឡាកររូបនេះ ពិតជាបានទទួលរងរបួស សរសៃកំភូនជើងពិតមែន ប៉ុន្តែលោកសង្ឃឹមថា Pulisic នឹងអាចឆាប់ជាសះស្បើយមកវិញ សម្រាប់ក្លឹប។

កីឡាករអន្តរជាតិអាមេរិករូបនេះ បានបង្ហាញទំរង់លេង គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ក្លឹប ក្នុងពេលដែលលីគកំពូល បានត្រឡប់មកវិញ កាលពីពាក់កណ្តាលខែមិថុនាកន្លងមក ហើយជាពិសេសក្នុងការប្រកួតមួយ កាលពីជ័យជំនះ លើក្រុម Aston Villa និង Man City សប្តាហ៍កន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top