កីឡា

Xavi បញ្ជាក់ ចុងក្រោយថា បានត្រៀមខ្លួន រួចរាល់ ដើម្បីក្លាយជា គ្រូបង្វឹក Barcelona

ក្នុងការឆ្លើយតបមួយចុងក្រោយទៅកាន់ ក្រុមអ្នកកាសែតលោក Xavi អតីតកីឡាករឆ្នើមរបស់ក្លឹប Barcelona បានធ្វើការអះអាង សាជាថ្មីថាលោកមិនត្រឡប់ទៅ Camp Nou វិញឡើយលុះត្រាណាតែលោកអាចមាន សិទ្ធសម្រេចចិត្តពេញលេញក្នុងនាមជាគ្រូបង្វឹក។

លោក Xavi បានបន្តទៀតថា ទាំងខ្លួនលោកផ្ទាល់ និងក្រុមការងារគ្រូបង្វឹករបស់លោកទាំងអស់គឺបានត្រៀមខ្លួនយ៉ាងល្អនិងរួចរាល់ហើយដើម្បី ទៅធ្វើការងារជាគ្រូបង្គោលរបស់ Barcelona នៅចំពេលដែលក្លឹបហាក់ដូចជាធ្លាក់ទំរង់ លេងបន្តិចក្នុងការប្រជែងពានរង្វាន់ La Liga រដូវកាលនេះជាមួយនឹង Real Madrid។

បច្ចុប្បន្នគ្រូបង្វឹករូបនេះកំពុងធ្វើការងារ ជាមួយនឹងក្លឹប Al Sadd ហើយគឺជាបុគ្គលម្នាក់ដែលធ្លាប់មានព័ត៌មានចចាមអារ៉ាមក្នុងការ ផ្ទេរទៅធ្វើការងារជាគ្រូបង្វឹករបស់ក្លឹប Barcelona តាំងតែពីខែំមករាមកម្ល៉េះគ្រាដែល ក្លឹបបានធ្វើការបណ្តេញលោក Ernesto Valverde ចេញពីក្លឹបនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top