កីឡា

កីឡាការិនីហែលទឹកឆ្នើម Ikee ចូលរួមព្រឹត្តិការណ៍រាប់ថយក្រោយអូឡាំពិក បន្ទាប់សម្រាកព្យាបាល ជំងឺមហារីក

តូក្យូ៖ប្រភពព័ត៌មានដឹងច្បាស់ពីផែនការបាននិយាយថា នាង Rikako Ikee ជាកីឡាការិនីហែលទឹកឆ្នើមរបស់ជប៉ុននឹងវត្តមានការប្រកួតកីឡាប៉ារីសឆ្នាំ២០២៤ ទោះបីជាត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកឈាមក៏ដោយ ក៏នាងនឹងមានវត្តមានក្នុងព្រឹត្តិការណ៍រាប់ថយក្រោយនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូរយៈពេលមួយឆ្នាំដែរយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ប្រភពដដែលបាននិយាយថា កីឡាការិនីវ័យ ១៩ ឆ្នាំត្រូវបានគេរំពឹងថានឹងថ្លែងទៅកាន់អត្តពលិកអូឡាំពិកនៅក្នុងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងព្រឹត្តិការណ៍បិទទ្វារនៅថ្ងៃទី២៣ ខែកក្កដានៅពហុកីឡដ្ឋានជាតិជាកន្លែងសំខាន់សម្រាប់កីឡាជាក្រុម។

ការប្រកួតកីឡាអូឡាំពិកត្រូវបានពន្យារពេល ដល់ឆ្នាំ ២០២១ ដោយសារមេរោគCOVID19 ហើយលោក Masanori Takaya អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការប្រកួតបាននិយាយកាលពីសប្តាហ៍មុនថា  យើងនឹងមិនរៀបចំព្រឹត្តិការណ៍ពិសេសណាមួយដែលទាក់ទាញ ហ្វូងមនុស្សឡើយ” ។

កីឡាការិនី Ikee បានចេញពីមន្ទីរពេទ្យកាលពី ខែធ្នូ បន្ទាប់ពីបានព្យាបាលអស់រយៈពេល ១០ ខែ។ នាងបានធ្វើរោគវិនិច្ឆ័យរោគរបស់នាងជា សាធារណៈកាលពី ខែកុម្ភៈឆ្នាំមុន។ តាមរយៈការបង្ហោះនៅលើគេហទំព័រផ្លូវការ និងបណ្តាញផ្សព្វផ្សាយសង្គមនាងបានបញ្ជាក់ថា នាងបានប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកឈាម lymphocytic ធ្ងន់ធ្ងរ និងទទួលការព្យាបាលដោយគីមី។ កាលពីខែមីនានាងបានបង្ហោះនៅលើបណ្តាញសង្គម Instagram ថានាងបានត្រលប់មកអាងទឹកវិញជាលើកដំបូងក្នុងរយៈពេល ៤០៦ ថ្ងៃ។ដោយ៖លី ភីលីព

Most Popular

To Top