ញូវយ៉កខេ៖កីឡាករវាយកូនហ្គោលអាមេរិក Chad Campbell គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាមច្រើនចូលរួមព្រឹត្តិការណ៍ការប្រកួត US PGA Tour លើកទី ៦ ដែលបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 នៅពេលការប្រកួតឈានដល់សប្តាហ៍ទី៤ នៃការចាប់ផ្តើមឡើងវិញរបស់ខ្លួន បន្ទាប់ពីការបិទអស់រយៈពេល ៣ ខែយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
សេចក្តីថ្លែងការណ៍មួយថា កីឡាករ Campbell បានដកខ្លួនចេញពី Rocket Mortgage Classic នៅសប្តាហ៍នេះជាកន្លែងជម្រើសដំបូងរបស់លោក បន្ទាប់ពីលោកបានធ្វើតេស្តិ៍វិជ្ជមានដែលជាផ្នែកមួយនៃដំណើរការបញ្ចាំងមុនការប្រកួត។ លោក Campbell ជាអ្នកឈ្នះ US PGA Tour៤ដងបានខកខានមិនបានចូលរួមក្នុងការប្រកួត លើកដំបូងចាប់តាំងពីការបិទការប្រកួត បានបញ្ចប់នៅចំណុចកាលពី៣សប្តាហ៍មុន ហើយមិនបានលេងចាប់តាំងពី ពេលនោះមក។
លោក Campbell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញតាមរយៈ US PGA Tourថា ពេលដែលលទ្ធផលតេស្ត៍វិជ្ជមានមិនមានភាពល្អប្រសើរ ខ្ញុំពិតជាមានសេចក្តីរីករាយ ហើយគ្មានអារម្មណ៍មិនស្រួល និងមានសុខភាពល្អ៕
ដោយ៖លី ភីលីព