ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Jordan Henderson ត្រូវបានគេស្គាល់ថា ជាមនុស្សដ៏សំខាន់ម្នាក់ទៀត បន្ទាប់ពីគ្រូបង្វឹក លោក Jurgen Klopp ដែលបានជួយឲ្យក្លឹបលើកពានរង្វាន់ Premier League ជាលើកដំបូងក្រោយ ខកខានអស់រយៈពេល ៣០ឆ្នាំ មកហើយនោះ។
នៅសប្តាហ៍នេះ មានការលើកឡើងថា ប្រធានក្រុមរូបនេះ កំពុងត្រូវបានក្រុមរបស់គាត់ជម្រុញ ឲ្យគាត់ដើម្បីចាក់សាក់ ដើម្បីអបអរពានរង្វាន់មួយនេះ ហើយក៏ដូចជាពាន Champion League កាលពីរដូវកាលមុនផងដែរ ខណៈដែលបុរសអង់គ្លេសរូបនេះ ក៏មិនបានធ្វើការប្រកែកអ្វីឡើយ ។
ឆ្លើយតបទៅនឹងសំណួរថា តើគាត់នឹងចាក់សាក់បន្ថែមឬទេ ក្រោយការលើកពាន Premier League នោះកីឡាករ Henderson បានឆ្លើយតបថា វាអាចទៅរួចដែរ! ខ្ញុំត្រូវបានមិត្តរួមក្លឹប ជាច្រើននាក់ បានលើកឡើងអំពីរឿងនេះ ហើយខ្ញុំយល់ថា មិនអាចឲ្យពួកគេអន់ចិត្តបាននោះទេ ដូច្នេះខ្ញុំនឹងធ្វើវានៅ ពេលណាមួយខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី