ឡុងដ៏៖ សិក្សាមួយរបស់ក្រុមហ៊ុន Danish firm RunRepeat នៅសមាគមជាមួយ សមាគមកីឡាករបាល់ទាត់អាជីព (PFA)បានការបង្ហាញថា អ្នកអត្ថាធិប្បាយតាមទូរទស្សន៍ សរសើរកីឡាករបាល់ទាត់ ដែលមានស្បែកសថា ឆ្លាត និងឧស្សាហ៍ព្យាយាម ជាងកីឡាករមានស្បែកខ្មៅ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ការសិក្សានេះបានវិភាគ លើសេចក្តីថ្លែងចំនួន ២០៧៣ ពីអ្នកអត្ថាធិប្បាយនិយាយ ភាសាអង់គ្លេសក្នុង ៨០ ប្រកួតពីរដូវកាល ២០១៩-២០ នៅអ៊ីតាលី Serie A , France’s Ligue 1, Spain’s La Liga and England’s Premier League។ កីឡាករចូលរួម ប្រកួតប្រជែងសរុបចំនួន ៦៤៣នាក់រួមទំាងស្បែក និងបញ្ញាត្រូវបានពិភាក្សា។
ការវិភាគបានបង្ហាញថា គីឡាករដែលមានស្បែកខ្មៅគឺ “ងាយនឹងថយចុះ” ចំពោះលក្ខណៈរាងកាយ ឬសមត្ថភាពអត្តពលកម្មដូចជាល្បឿន និងថាមពល។ ការសរសើរប្រហែលជា ៦២ភគរយ គឺផ្តោតទៅលើកីឡាករមាន ស្បែករៀងសជាងមុន ខណៈ ៦៣.៣៣ភាគយ នៃការរិះគន់គឺផ្តោតទៅលើ កីឡាករដែលមានស្បែកខ្មៅ។
លោក Jason Lee នាយកប្រតិបត្តិនៃ សមាគមន៍ប្រជាធិបតេយ្យភាព បានមានប្រសាសន៍ថា ដើម្បីដោះស្រាយផលប៉ះពាល់ ពិតប្រាកដនៃការរើសអើង ជាតិសាសន៍យើងត្រូវតែទទួលស្គាល់ និងដោះស្រាយភាពលំអៀងខាងពូជសាសន៍ ៕
ដោយ៖ លី ភីលីព