មកដល់ថ្ងៃនេះកាសែតអង់គ្លេស The Sun បានសរសេរថាកីឡាករវ័យក្មេងរបស់ក្លឹបកាំភ្លើងធំ Arsenal ដែលមានឈ្មោះថា Folarin Balogun ត្រូវបានគេជឿជាក់ថានឹងត្រៀមខ្លួនចាកចេញពីក្លឹប ហើយដោយសារតែមិនអាចជោគជ័យក្នុងការបន្តកុងត្រាថ្មី។
កីឡាករខ្សែប្រយុទ្ធដែលកើតនៅក្នុងទីក្រុង ញូវយ៉ករូបនេះត្រូវបានគេប្រដូចទំរង់លេងដូចទៅនឹងកីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបគឺ Aubameyang ប៉ុន្តែកុងត្រាថ្មីគឺមិនអាចធ្វើឡើងបានជោគជ័យតាមការចង់បាន របស់ភាគីទាំងពីរឡើយហើយ Balogun ក៏មិនអាចមានឧិកាសក្នុងការបង្ហាញខ្លួនឈុត១១នាក់ ដំបូងរបស់លោក Arteta ផង។
កីឡាកររូបនេះបានចូលរួម ជាមួយនឹង Arsenal តាំងតែពីអាយុ១០ឆ្នាំហើយបច្ចុប្បន្នត្រូវបានក្រុមចាត់ទុកថាជាអ្នកជំនាញរកគ្រាប់បាល់ ច្រើនជាងគេដោយក្នុងនោះការបង្ហាញខ្លួនទាំង១៥ដងនៅ Premier League 2 កីឡាកររូបនេះអាចរកគ្រាប់បាល់បានទៅដល់១០គ្រាប់ មកហើយសម្រាប់ឈុតអាយុ ក្រោម២៣ឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី