ភ្នំពេញ៖អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូន ឃ្លីលើតុកម្ពុជា លោកស៊ុន សុទ្ធារិទ្ធ បានប្រាប់ឲ្យដឹងថា សហព័ន្ធមានគម្រោងរៀបចំការប្រកួត កីឡាវាយកូនឃ្លីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នាខែតុលា បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាត ឲ្យមានការប្រកួត និងហ្វឹកហាត់ជាផ្លូវការហើយ។
លោកបានបន្តថា មេរោគcovid19 បានធ្វើឲ្យគុណផល កីឡាគ្រប់ប្រភេទបានធ្លាក់ចុះដោយសារតែពួកគេទៅហ្វឹកហាត់តាមផ្ទះមួយរយៈ ដោយគ្រូបានត្រឹមតែប្រាប់ពីចម្ងាយ ឬប្រាប់តាមប្រព័ន្ធអនឡាញ ប៉ុណ្ណោះ ពេលនេះការហ្វឹកហាត់បានចាប់ផ្ដើមឡើងវិញហើយៗគ្រប់សហព័ន្ធជាតិទាំង អស់បានពង្រឹងនូវសមត្ថភាព អត្តពលិករបស់ខ្លួនឡើងវិញ ។
លោកអគ្គលេខាធិការ មិនទាន់បានប្រកាសពីវិញ្ញាសាត្រូវ ដាក់ឲ្យប្រកួតនៅឡើយទេ តែតាមធម្មតាការប្រកួតវាយកូនឃ្លីលើតុត្រូវតែមានវិញ្ញាសាវាយ ជាឯលត្តជន វាយគូ វាយគូចម្រុះ និងប្រកួតជាក្រុមជាមួយគ្នានេះ ក៏នៅមានការប្រកួតតាម ប្រភេទអាយុជាការផ្ដល់ឳកាសដល់កីឡាវ័យក្មេង។លោកនៅមិនទាន់ដឹងថា តើនឹងមានក្លិប-សមាគមប៉ុន្មាន កីឡាករ-កីឡាការិនីប៉ុន្មាននាក់ចូលរួមនោះឡើយ តែបើតាមការណែនាំ ពីអន្តរក្រសួងក៏ដូចជាក្រសួងសុខាភិបាលគឺត្រូវតែប្រកួតបិទទ្វារដោយ មិនឲ្យមានអ្នកចូលទស្សនាឡើយ ហើយចំនួនអ្នកចូលរួមគឺមិនត្រូវលើសពី១០០នាក់នោះទេ។
លោកសុទ្ធារិទ្ធបញ្ជាក់ថា ការហ្វឹកហាត់ ត្រូវតែមានការប្រកួតបើគ្មានការប្រកួតទេនោះកីឡាករ-កីឡាការិ នីមិនសប្បាយចិត្តក្នុងការហ្វឹកហាត់នោះទេ ពួកគេសុខចិត្តចាញ់ការប្រកួតតែមិនសុខចិត្តហាត់ ដោយ គ្មានការប្រកួតឡើយ។ ប្រកួតមិនត្រូវឲ្យមានចំនួនកីឡាករ-កីឡាការិនី និងមន្ត្រីលើសពី១០០នាក់ឡើយមានន័យថា ការប្រកួតតម្រូវឲ្យមានតែកីឡាករ-កីឡាការិនី និងមន្ត្រីបច្ចេកទេសតែប៉ុណ្ណោះទោះបីមានកីឡាករ-កីឡាការិនី និងមន្ត្រីមិនគ្រប់១០០នាក់ក៏មិនអនុញ្ញាតទស្សនិកជនចូលទស្សនាការប្រកួតឡើយ។ ត្រូវមានវិន័យក្នុងការអនុវត្តគម្លាតការប្រកួត និងគម្លាតបុគ្គល(មិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេល ទាត់ចូលឡើយ) កន្លែងហាត់ និងប្រកួតមិនមែនជាកន្លែងឆ្លងមេរោគកូរ៉ូណារលកទី២ឡើយ។
លោកអគ្គបានបន្ថែមថា ករណីការប្រកួតលីកអនុវត្តមិនបានត្រឹមត្រូវ តាមវិធានការ និងការណែនាំបច្ចេកទេសរបស់ ក្រសួងសុខាភិបាល សហព័ន្ធនឹងទទួលខុសត្រូវចំពោះមុខច្បាប់។ដូច្នេះមុនពេលចូលហាត់ យើងត្រូវការត្រួតពិនិត្យ និងថែទាំសុខភាព ត្រឹមត្រូវ ហើយម៉ឹងម៉ាត់ជាប្រចាំតាមការណែនាំ ដោយសហការជាមួយក្រសួងសុខាភិបាល៕
ដោយ៖លី ភីលីព