អតីតកីឡាករខ្សែការពារ របស់ក្លឹបកាំភ្លើងធំ Arsenal លោក Martin Keown នៅថ្ងៃនេះ បានធ្វើការបញ្ចេញទស្សនៈ អំពីកង្វះខាតរបស់ក្លឹបបច្ចុប្បន្ន ជាពិសេសតំបនការពារ និងតំបន់បម្រើ។
លោក Keown បាននិយាយបែបនេះថា កាំភ្លើងធំ Arsenal ពិតជាមានមិនមានទំរង់លេង នៅតំបន់ការពារល្អនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា ប៉ុន្តែក្លឹបគួរតែពិចារណា ក្នុងការទិញយកកីឡាករខ្សែបម្រើ ដែលមានភាពជាអ្នកដឹកនាំវិញ ប្រសិនបើអាចទៅរួច។
ការលើកឡើងនេះ គឺត្រូវបានធ្វើឡើង នៅស្របពេល ដែលគ្រូបង្វឹកលោក Mikel Arteta បាននឹងកំពុងធ្វើការងារយ៉ាងមមាញឹក ដើម្បីនាំយកកីឡាករខ្សែបម្រើមាឌធំ Thomas Partey ពីក្លឹបអេស្បាញ Atletico Madrid៕
ប្រែសម្រួល៖ស៊ុនលី