ខ្សែការពារឆ្វេងអន្តរជាតិសញ្ជាតិជប៉ុន Yuto Nagatomo នឹងចាកចេញពី Galatasaray នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់ហើយ។ Nagatomo បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “សូមអរគុណចំពោះមិត្តភក្តិដ៏អស្ចារ្យរបស់ខ្ញុំថា ខ្ញុំនឹងមិនភ្លេចអ្នកឡើយ។
អតីតប្រធានក្រុម Inter Milan បានផ្លាស់ពីអ៊ីតាលីទៅលេងជាមួយនឹងក្លឹបតួកគី Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាឆ្នាំ ២០១៨ និងបានបញ្ចប់ការផ្ទេរនៅ ៦ ខែក្រោយមកដោយរកបាន ១ គ្រាប់ក្នុង ២១ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។
គួរឲ្យដឹងដែរថាខ្សែការពារវ័យ ៣៤ ឆ្នាំរូបនេះបានជួយក្រុមជម្រើសជាតិជប៉ុនចំនួន ១២២ លើកក្នុងនោះរួមមានទាំងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១០, ២០១៤ និង ២០១៨ ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី