កីឡា

Bayern Munich អះអាងថា ពិតជាចង់លក់ Thiago ពិតមែនរដូវក្តៅនេះ

មកដល់សប្តាហ៍នេះ Thiago ត្រូវបានសារព័ត៌មាន ជាច្រើនចុះផ្សាយថា មានបំណងចង់ចាកចេញពីក្លឹប Bayern Munich ហើយជាការឆ្លើយតប ប្រធានប្រតិបត្តិ របស់ក្លឹបលោក Karl Heize Rummenigge បានបញ្ជាក់អះអាងពីព័ត៌មាន ពិតទាំងនេះដែរ ។

លោកក៏បានបញ្ជាក់ដែរថា ក្លឹបក៏មិនរារាំងពីផែនការនេះដែរ ហើយនឹងមិនរងចាំ រហូតដល់ឆ្នាំ២០២១ ឡើយនិងកំពុងចាប់ផ្តើមធ្វើការលើរឿងនេះ ហើយផងដែរដោយសង្ឃឹមថា នឹងអាចលក់ Thiago នៅរដូវក្តៅនេះ។

កីឡាករអេស្បាញ រូបនេះ មានកុងត្រាសុពលភាព រហូតដល់ឆ្នាំ២០២១ ខាងមុខនេះ ហើយហើយគឺ មិនមានសញ្ញាវិជ្ជមានណា ដែលភាគីទាំងពីរនឹងឈាន ទៅដល់ការបន្តកុងត្រាឡើយ ចំណែកក្លឹបក៏មិនចង់បាត់បង់ Thiago ទាំងដែលមិនទទួល បានអ្វីសោះនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top