ទោះបីជាទើបទទួលជ័យជំនះ២ ប្រកួតជាប់គ្នាចុងក្រោយនេះមែនប៉ុន្តែជឿជាក់ថាក្លឹបកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta ពិតជានៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើនៅរដូវកាលដោះដូរ កីឡាករខាងមុខនេះ។
កាំភ្លើងធំ Arsenal ទើបតែយកឈ្នះ Norwich ក្នុងលទ្ធផល៤ទល់នឹង០ពិតមែនតែត្រូវដឹងថា Norwich ត្រឹមជាក្រុមបាតតារាងដែលមានទំរង់លេងអន់បំផុត ប៉ុណ្ណោះនិងជ័យជំនះទាំងប្រផិតប្រផោយលើក្រុម Sheffield United ក្នុងលទ្ធផល២ទល់នឹង១នោះមិនអាចបង្ហាញថា Arsenal មានទំរង់លេងខ្លាំងនោះទេ។
យោងតាមការចេញផ្សាយរបស់កាសែតអាល្លឺម៉ង់ Bild បានសរសេរថា Arsenal កំពុងតាមចែចង់ខ្សែប្រយុទ្ធហូឡង់ Wout Weghorst ដែលមានតម្លៃខ្លួន ប្រមាណជា៣២លានផោនដោយស្ងប់ស្តាត់បំផុត។កីឡាករខ្សែប្រយុទ្ធរូបនេះ រកបាន១៦គ្រាប់មកហើយក្នុងការបង្ហាញខ្លួន៣២ដងឲ្យ Wolfsburgរដូវកាលនេះនៅលីគកំពូលអាល្លឺម៉ង់៕
ប្រែសម្រួល៖ស៊ុនលី