ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែត កាលពីពេលថ្មីនេះអំពីព័ត៌មានចចាមអារ៉ាមនៃការចាកចេញ របស់កំពូលកីឡាករល្អបំផុតលើលោក Lionel Messi លោក Zidane គ្រូបង្វឹករបស់ក្លឹប Real Madrid បានបញ្ចេញយោបល់មួយចំនួនអំពីបញ្ហានេះ។
Messi ដែលបច្ចុប្បន្នមានវ័យ៣៣ឆ្នាំទៅហើយនោះ មានកុងត្រាដែលមានសុពលភាពត្រឹមឆ្នាំ២០២១ ប៉ុណ្ណោះជាមួយនឹង Barcelona ហើយមានរបាយការណ៍ជាច្រើនបានអះអាងថា កីឡាករពានរង្វាន់ Ballon d’Orចំនួន៦សម័យកាលរូបនេះបានលប់ចោលកិច្ចពិភាក្សាចុងក្រោយមួយ ដើម្បីបន្តកុងត្រា។
លោក Zidaneបាននិយាយថា Messi គួរតែបន្តលេងនៅទីនេះហើយបញ្ជាក់ថា La Liga ត្រូវការចាំបាច់កីឡាករល្អៗបំផុតលើលោកបែបនេះបន្ថែមទៀត៕
ប្រែសម្រួល៖ស៊ុនលី
