កាសែតអង់គ្លេស The Sunsports ចេញផ្សាយ នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអេស្បាញ Real Madrid ត្រូវបានគេជឿជាក់ថាមានផែនការដោះដូរកីឡាករ យ៉ាងស្ងប់ស្ងាត់នៅរដូវក្តៅនេះប៉ុន្តែក្លឹបគឺនឹង ត្រៀមប្រមូលលុយជិត២០០លានផោនពីផែនការលក់កីឡាករទៅវិញ។
Marca ក៏បានធ្វើការអះអាងស្រដៀងគ្នា ដែរថា Los Blancos ទំនងជាមើលឃើញថាហិរញ្ញវត្ថុរបស់ ក្លឹបកំពុងមានបញ្ហាដោយសារកូវីដ១៩ទោះបីជា នៅតែមានបំណងប្រជែងខ្លាំងជាមួយនឹង Barcelona ក្តី។ Kylian Mbappe ដែលមានព័ត៌មានចចាមអារ៉ាមថា នឹងអាចផ្ទេរមក Real Madrid នោះក៏ស្ងប់ស្ងាត់ទៅវិញផងដែរ។
ជំនួសមកវីញដោយការមិនចំណាយទិញកីឡាករ ចំណូលថ្មីនោះលោក Zidane ដែលជាគ្រូបង្វឹកគឺនឹងត្រូវសម្រេចចិត្តលក់កីឡាករមួយចំនួនចេញដែលនឹងអាចប្រមូល លុយបានយ៉ាងហោចណាស់១៩០លានផោនខណៈដែល ក្លឹបបច្ចុប្បន្នមានកីឡាករអាជីពដល់ទៅ៤០នាក់៕
ប្រែសម្រួល៖ស៊ុនលី