កីឡា

Lacazette មានបំណងចង់ បន្តកុងត្រាថ្មីតែរងចាំការពិភាក្សាគ្នាជាមុនសិន

គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេដឹងថាបានចង់ពិភាក្សាគ្នាជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Alexandre Lacazette ដើម្បីអាចបន្តកុងត្រាថ្មីប៉ុន្តែក្លឹបប្រហែលជាត្រូវរងចាំរហូតដល់ ចប់រដូវកាលជាមុនសិនដើម្បីចាប់ផ្តើមការចរចា។

ចំណែកឯកីឡាករ Lacazette វិញក៏តែងតែមាន បំណងចង់រស់នៅទីនេះបន្តដែរទោះបីជាបច្ចុប្បន្នជាពិសេសរដូវកាលនេះបានបង្ហាញខ្លួនរកបានតែ៨ប្រកួតប៉ុណ្ណោះ ជូនក្លឹបហើយជារឿយៗបានត្រឹមអង្គុយក្នុងនាម ជាកីឡាករបម្រុងប៉ុណ្ណោះ។

លោក Arteta នៅតែបង្ហាញជំនឿចិត្តថា កីឡាករវ័យ២៩ឆ្នាំបារាំងរូបនេះនៅតែអាចមានសមត្ថភាព លេងនៅទីនេះដដែល។ Lacazette បានចូលរួម ពីក្លឹប Lyon កាលពីឆ្នាំ២០១៧ក្នុងតម្លៃខ្លួនប្រមាណ ជា៥៤លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top