ខ្សែបម្រើ Oscar ដែលនៅលេង នៅក្លឹប Shanghai SIPG សាជាថ្មី បានធ្វើការបដិសេធ ចំពោះរបាយការណ៍ថ្មីមួយ ដោយនិយាយថា គាត់បានចូលរួមជាមួយក្លឹប នៅលីគកំពូលចិនមួយនេះ គឺដើម្បីតែលុយប៉ុណ្ណោះ ។
Oscar បាននិយាយបែបនេះថា ៖”ព័ត៌មានក្លែងក្លាយ! នេះជាព័ត៌មាន គួរឱ្យអស់សំណើចណាស់ខ្ញុំ មិនដែលនិយាយថា ខ្ញុំមកប្រទេសចិន ដើម្បីលេងបាល់ទាត់ ដើម្បីតែលុយទេ ប៉ុន្តែខ្ញុំមកទីនេះ គឺដើម្បីចង់ទទួលយកការ ប្រកួតប្រជែងថ្មីមួយ” ។
គួរបញ្ជាក់ដែរថា កីឡាករប្រេស៊ីលវ័យ ២៩ ឆ្នាំរូបនេះ បានបង្ហោះការបកស្រាយ របស់ខ្លួនបែបនេះ នៅលើបណ្តាញសង្គម Weibo របស់ខ្លួន ដែលជាអត្ថបទបកប្រែ ពីប្រព័ន្ធផ្សព្វផ្សាយ អ៊ីតាលី ៕
ប្រែសម្រួល៖ស៊ុនលី