ក្លឹប Rio Ave បានធ្វើការអះអាងនៅថ្ងៃនេះថា ក្លឹបជាច្រើននៅអ៊ឺរ៉ុប បានបង្ហាញពីបំណង ចង់បានកីឡាករ ខ្សែប្រយុទ្ធសញ្ជាតិអ៊ីរ៉ង់ Mehdi Taremi ។
គួរឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធអាស៊ីរូបនេះ រកគ្រាប់បញ្ចូលទីជូនក្លឹប Rio Ave ដែលមានមូលដ្ឋាន នៅក្នុងលីគកំពូល នៃប្រទេសប៉ទុយហ្គាល់ ចំនួន១៦គ្រាប់មកហើយ នៅរដូវកាលនេះ
ប្រធានក្លឹបលោក Antoino da Silva Campos បាននិយាយថា ក្លឹបមួយចំនួននៅអ៊ឺរ៉ុប បានបង្ហាញពីការចង់បានកីឡាកររូបនេះ ប៉ុន្តែយើងប្រហែលជាត្រូវរង់ចាំ រហូតដល់ចុងរដូវកាលនេះ ជាមុនសិន៕
ប្រែសម្រួល៖ស៊ុនលី