កីឡា

Henry លត់ជង្គង់ដល់ទៅ ៨នាទី៤៦វិនាទី ដើម្បីរំលឹកដល់លោក George Floyd

អតីតកីឡាករកាំភ្លើងធំ Arsenal លោក Thierry Henry បានក្លាយទៅជាបុគ្គលម្នាក់ ដែលបានផ្ញើសារ ដ៏មានឥទ្ធិពលមួយ សម្រាប់កីឡាករបាល់ទាត់ទាំងអស់ នៅលីគកំពូលអាមេរិក MLS តាមរយៈសកម្មភាព ដែលមានន័យ ប្រឆាំងទៅនឹងការរើសអើងពណ៍សំបុរ។

គ្រូបង្វឹករបស់ក្លឹប Montreal Impact រូបនេះត្រូវបានគ្រប់គ្នា មើលឃើញយ៉ាងច្បាស់ថា បានពាក់អាវដែលមានសរសេរថា Black Lives Matters ដែលសំដៅ ដល់ការគាំទ្រជនជាតិស្បែកខ្មៅ ក្នុងការរស់នៅស្មើសិទ្ធិគ្នាក្នុងសង្គម។

ហើយលើសពីនេះផង ក្នុងនោះលោកក៏បានធ្វើការលត់ជង្គង់ សម្រាប់រយៈពេល ៨នាទីនិង៤៦វិនាទីផង ដើម្បីគោរពដល់ការស្លាប់ របស់លោក George Floyd៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top