នៅថ្ងៃនេះមានការលើកឡើងមួយពីសំណាក់ វិរៈរបស់ក្លឹប Barcelona ម្នាក់ដែលជឿជាក់ថាដំណើរការចាកចេញរបស់កំពូលកីឡាករខ្សែប្រយុទ្ធ Lionel Messi ពិតជាអាចទៅរួចមែនប៉ុន្តែលោកសង្ឃឹមថារឿងនេះនឹងមិនអាចទៅរួចឡើយ។
Van Bronckorst អតីតកីឡាករឆ្នើមរបស់ Barcelona បានបញ្ជាក់ថាលោកសង្ឃឹមថាកុងត្រារបស់ Messi នឹងអាចធ្វើឡើងនាពេខាងមុខហើយលោកបញ្ជាក់យ៉ាងច្បាស់បែបនេះថា MEssi គឺជាកីឡាករប្រភេទក្លឹបតែមួយប៉ុណ្ណោះក្នុងជីវិតរបស់គាត់ហើយលោកមិនអាចស្រម៉ៃបានទេថាក្លឹបនេះទៅជាយ៉ាងណាប្រសិនបើមិនមានវត្តមានរបស់ Messi មែននោះ។
កន្លងមកនិងមកដល់ពេលនេះពាក្យចចាមអារ៉ាមនៅតែបន្តចុះផ្សាយថាកីឡាករឆ្នើមអាហ្សង់ទីនរូបនេះកំពុងមានបញ្ហាជាមួយនឹងក្លឹបហើយអាចនឹងសម្រេចចិត្តចាកចេញពីក្លឹបនៅពេលកុងត្រាមកដល់នាពេលខាងមុខហើយក្នុងនោះក្លឹប Newell’s Old Boy ដែលជាក្លឹបកាលពីគ្រានៅកុមាររបស់គាត់នឹងក្លាយជាគោលដៅបន្ទាប់៕
ប្រែសម្រួល៖ស៊ុនលី

