កាសែតអង់គ្លេស The Sun នៅថ្ងៃនេះ បានចេញផ្សាយថាបងប្រុស បង្កើតរបស់កីឡាករ Aurier ដែលបច្ចុប្បន្នលេងឲ្យ Spurs គឺត្រូវបានគេបាញ់សម្លាប់ នៅក្នុងប្រទេសបារាំងកាលពីម៉ោង៥ព្រឹក។
Christopher ដែលត្រូវបានគេស្គាល់ឈ្មោះ មានវ័យ២៦ឆ្នាំត្រូវបានគេបាញ់ សម្លាប់នៅក្នុងទីក្រុង Toulouse ប្រទេសបារាំងប៉ុន្តែរហូត មកដល់ពេលនេះឃាតករ នៅមិនទាន់ត្រូវបានគេចាប់ខ្លួនបាននៅឡើយ។
ហេតុការណ៍ត្រូវបានគេជឿជាក់ថា បានកើតឡើងនៅខាងក្រៅក្លឹប រាត្រីមួយហើយជនរងគ្រោះត្រូវបានបាញ់ចំពោះ និងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង៕
ប្រែសម្រួល៖ស៊ុនលី
