ភ្នំពេញ ៖ គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាករ-កីឡាការិនី ហែលទឹកម្ពុជា លោក ហែម លំផាត់ បានទទួលមរណភាព ដោយរោគាពាធ នាថ្ងៃពុធ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០១:០៥ នាទីរំលងអាធ្រាត ក្នុងជន្មាយុ ៤៩ឆ្នាំ ។
លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹក និងជាប្អូនប្រុសបង្កើត បានបា្រប់ឲ្យដឹងថា លោក ហែម លំផាត់ ជាគ្រូបង្វឹកហែលទឹកដ៏ជំនាញ ហើយក៏ធនធានកម្រ របស់សហព័ន្ធ ការបាត់បង់រូបលោក គឺការបាត់បង់គ្រូ ដ៏ល្អសម្រាប់សហព័ន្ធ និងកីឡាករ-កីឡាការិនីហែលទឹកដែរ។ សព្វថ្ងៃឧបាសក ហែម លំផាត់ មានតួនាទី ជាគ្រូបង្វឹកក្រុមជម្រើសជាតិ ប្រភេទកីឡាហែលទឹក និងជាសមាជិកប្រតិបត្តិ របស់សហព័ន្ធខ្មែរកីឡា ហែលទឹកផងដែរ ។
លោកបានបន្តថា ឧបាសក ហែម លំផាត់ កើតនៅថ្ងៃចន្ទ ១៥កើត ខែធ្នូ ឆ្នាំ១៩៧១ នៅភូមិភូមិបក្សី ឃុំចំបក់ប្រាំ ស្រុកបាកាន មានបងប្អូនចំនួន ០៥នាក់ ស្រី ០២នាក់ ។ មានភរិយាឈ្មោះ ថុនពុទ្ធោវង្ស, ជាកូនទី២ ក្នុងគ្រួសារ មានបងប្អូនបង្កើត ឈ្មោះ ហែម អ៊ុត សុខដានី និងមានកូនប្រុសចំនួន ០៣នាក់ កូនទី១ ឈ្មោះ ហែម ថុនវូណូ ។ ដែលបានទទួលមរណភាពកាល ហែម ថុនរ៉ូណាល់ និងកូនទី៣ ពីយោងតាមឯកសារ របស់ក្រសួងអប់រំ ឧបាសក ហែម លំផាត់ មានបទពិសោធន៍ ក្នុងវិស័យកីឡាហែលទឹក ៖ ឆ្នាំ១៩៨៦-១៩៩៣ ឆ្នាំ១៩៩២ ចូលរួមហ្វឹកហាត់ជាកីឡាករ នៅសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង រយៈពេល ១៧ខែ ។ បានបញ្ចប់ការសិក្សា និងបានប្រលងចូលជាគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជំនាន់ទី៤ ចូលបម្រើការក្នុងស្ថាប័នរដ្ឋ ជាមន្ត្រីនៃនាយកដ្ឋានអប់រំកាយ និងកីឡា ។ ចូលរួមការប្រកួតកីឡា SEA GAME លើកទី១៨ នៅទីក្រុងឆាងម៉ៃ ប្រទេសថៃ ។ ចូលរួមការប្រកួតកីឡា OLYMPIC GAME នៅទីក្រុងអាតាឡង់តា ប្រទេសអាមេរិក ។ ឆ្នាំ១៩៩៥ ឆ្នាំ១៩៩៦ ឆ្នាំ១៩៩៧ ចូលរួមការប្រកួតកីឡា SEA GAME លើកទី១៩ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ។ ឆ្នាំ១៩៩៩ ចូលរួមការប្រកួតកីឡា SEA GAME លើកទី២០ ប្រទេសប្រ៊ុយណេ ។ នៅទីក្រុងបង់ដាសេរីបកាវ៉ាន់ បច្ចុប្បន្ន លោកបានក្លាយជាគ្រូបង្វឹកជម្រើសជាតិ ប្រភេទកីឡាហែលទឹក រហូតមកដល់សព្វថ្ងៃ ។ លោកបានចូលរួមបង្ហាត់ក្រុមកីឡាហែលទឹកជនពិការ (២០១១-២០២០)៕