យោងតាមអ្នកជំនាញបាល់ទាត់ម្នាក់ ដែលមានឈ្មោះថា Nicolo Schira បាននិយាយថាគ្រូបង្វឹកក្លឹបតោខៀវChelsea លោក Frank Lampard នៅតែមានចិត្តចង់បាន Kai Havertz ដដែលនៅរដូវក្តៅនេះ ហើយក៏បានត្រៀមខ្លួន ដើម្បីលក់កីឡាករ៣រូបចេញពី ក្លឹបផងដើម្បីយកមកចំណាយ ការផ្ទេរមួយនេះ។
បុរសដដែលនេះបានអះអាងទៀតថា កីឡាករសំខាន់ៗដែលអាចនឹងត្រូវលក់ចេញ ដើម្បីប្រមូលលុយយកមកវិញនោះមានដូចជា Jorginho, Tiemoue និង Palmieri ផងដែរ។ Jorginho បច្ចុប្បន្នមាននាមជាកីឡាករ អនុប្រធានក្រុមកូ៏ពិតមែនប៉ុន្តែគាត់អាចបង្ហាញខ្លួនឈុត១១នាក់ដំបូងត្រឹមតែ២ដងប៉ុណ្ណោះ ដែលមានន័យថាលោក Lampard បានគិតគូរបញ្ហានេះរួចទៅហើយ។
ទំរង់លេងមិនល្អដូចការ រំពឹងទុកមួយរយៈនេះ លោក Lampard ហាក់ដូចជាមិន សំពាធយ៉ាងខ្លាំងក្នុងការកែប្រែវា នៅរដូវកាលក្រោយហើយទោះបី ជាមានកីឡាករឆ្នើម២រូប ចំណូលថ្មីគឺ Ziyech និងWerner ហើយក្តីប៉ុន្តែ Havertzក៏នៅតែស្ថិតនៅក្នុងគោលដៅ បន្ថែមទៀតរបស់គាត់ដដែល៕
ប្រែសម្រួល៖ស៊ុនលី