តូក្យូ ៖ ប្រធានគណៈកម្មាធិការ អូឡាំពិកជប៉ុន បានមានប្រសាសន៍ថា ប្រសិនបើទីក្រុងតូក្យូ អាចទទួលជោគជ័យ នៃការប្រកួតកីឡា អូឡាំពិក រដូវក្តៅឆ្នាំក្រោយនោះ ទីក្រុងSapporo នឹងមានជំហរល្អក្នុងការរៀប ចំព្រឹត្តិការណ៍អូឡាំពិក រដូវរងារឆ្នាំ ២០៣០ “Sapporo land 2030 Winter Games” ។
លោក Yasuhiro Yamashita ជាអតីតម្ចាស់មេដាយមាស អូឡាំពិក នៅយូដូបានទទួលស្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានមួយថា វានឹងពិបាក ក្នុងការរៀបចំព្រឹត្តិការណ៍ អូឡាំពិក នៅឆ្នាំក្រោយ ហើយលោកបានចង្អុលបង្ហាញថា គ្មាននរណាម្នាក់ អាចដឹងពីស្ថានភាព នៃជំងឺរាតត្បាត ឆ្លងក្នុងរយៈពេល២-៣ខែឬឆ្នាំក្រោយឡើយ ។
លោក Yamashita បានបន្តថា យើងមានការក្តីបារម្ភ ជាច្រើនអំពីថា តើព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក អាចត្រូវបានរៀបចំឡើង ក៏ដូចជាការស្នើឲ្យលុបចោល ការប្រកួតនេះដែរ។ អ្វីដែលយើងគួរធ្វើនៅពេលនេះ ។ លោកបានបន្ថែមថា ប្រសិនបើអូឡាំពិកទីក្រុង តូក្យូ ត្រូវបានប្រារព្ធឡើង ដោយជោគជ័យនោះយើង អាចមានទស្សនវិស័យច្បាស់លាស់ សម្រាប់លទ្ធភាព នៃការធ្វើជាម្ចាស់ផ្ទះឆ្នាំ២០៣០ នៅសាប៉ូរ៉ូ ។
ការរត់ម៉ារ៉ាតុង និងការប្រណាំងសម្រាប់ព្រឹត្តិការណ៍ អូឡាំពិកឆ្នាំក្រោយ ត្រូវបានផ្លាស់ទៅ Sapporo ដោយសារតែអាកាស ធាតុត្រជាក់ជាង ។ នោះនឹងផ្តល់ឲ្យទីក្រុងភាគខាងជើង នៃប្រទេសជប៉ុន នូវឱកាសមួយ ដើម្បីបង្ហាញដល់មន្រ្តី IOC ៕ ដោយ៖លី ភីលីព