BERN៖លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)បានមានប្រសាសន៍ថា IOCនៅតែប្តេជ្ញាចិត្តពេញលេញក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូនាឆ្នាំ ២០២១ ហើយកំពុងពិចារណាលើសេណារីយ៉ូជាច្រើនសម្រាប់ពួកគេប្រព្រឹត្តទៅដោយសុវត្ថិភាពយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
ប្រទេសជប៉ុន និង IOC បានពន្យារពេលការប្រកួតតូក្យូរហូតដល់ឆ្នាំ ២០២១ ក្នុងខែមីនាដោយសារតែការរីករាលដាលមេរោគ COVID-19 ពេញពិភពលោក។ ចាប់តាំងពីពេលនោះមកអ្នករៀបចំកម្មវិធី បាននិយាយអំពីការព្យាយាមរៀបចំព្រឹត្តិការណ៍សាមញ្ញនឹងត្រូវចាប់ផ្តើម នៅថ្ងៃទី ២៤ ខែកក្កដាដើម្បីកាត់បន្ថយការចំណាយ និងធានាសុវត្ថិភាពដល់អត្តពលិក។
លោក Bach បានបន្តថា គណៈកម្មការ សម្របសម្រួលរបស់ IOC បានរាយការណ៍អំពីដំណើរការល្អណាស់ដែលកំពុងដំណើរការ ហើយថា ព័ត៌មានលម្អិតបន្ថែមទៀត នឹងត្រូវផ្តល់ជូន IOC នឹងត្រូវធ្វើឡើងតាមរយៈសន្និសីទវីដេអូ។យើងនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដើម្បីអបអរដល់ទីក្រុងតូក្យូឆ្នាំ ២០២០ នៅឆ្នាំក្រោយក្នុងខែកក្កដា និងសីហា ។ IOCទាំងមូលកំពុងអនុវត្តតាម គោលការណ៍យើងបានបង្កើតឡើងមុនការពន្យាពេល (ក្នុងខែមីនា) ដែលអាទិភាពទីមួយគឺអំពីសុវត្ថិភាពរបស់អ្នកចូលរួមទាំងអស់៕ ដោយ៖លី ភីលីព