កីឡា

៤ប្រកួតក្នុងមួយថ្ងៃ នៃវគ្គចែកពូល នៃព្រឹត្តិការណ៍ World Cup ២០២២ នៅប្រទេសកាតា

ឡុងដ៏៖ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ “World Cup ២០២២” នឹងមាន៤ប្រកួតរាល់ថ្ងៃ ក្នុងវគ្គចែកពូលរយៈពេល១២ថ្ងៃ ហើយការប្រកួតនាពេលក្រោយក្នុងការប្រកួតត្រូវនឹងម៉ោងបន្ថែមនឹងបន្តដល់ កណ្តាលអធ្រាត្រនៅប្រទេសកាតាយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

FIFA បានចេញតារាងពេលវេលាសម្រាប់ ការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងនឹង ត្រូវប្រកួតនៅខែវិច្ឆិកា និងខែធ្នូនៅថ្ងៃពុធ ដោយការចាប់ផ្តើម ប្រកួតនៅម៉ោង១ រសៀលដល់៤ល្ងាច និងម៉ោង៧ ល្ងាចដល់១០យប់។ FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា គូប្រកួតត្រូវដឹងលទ្ធភាព និងត្រូវបានពិភាក្សាអំពី ការផ្តល់ពេលវេលាដ៏មានអត្ថប្រយោជន៍សម្រាប់ទស្សនិកជន នៅផ្ទះ ឬសម្រាប់អ្នកគាំទ្រនៅក្នុងប្រទេសកាតាទាក់ទង នឹងការបែងចែកកីឡដ្ឋាន។

ម្ចាស់ផ្ទះកាតានឹងបើកការប្រកួតកណ្តាល មជ្ឈឹមបូព៌ាក្នុងពហុកីឡដ្ឋាន Al Bayt មានសមត្ថភាព ៦០០០០ នាក់នាម៉ោង១ រសៀលនៅថ្ងៃទី ២១ ខែវិច្ឆិកា។ វគ្គផ្តាច់ព្រ័ត្រចាប់ផ្តើមនៅម៉ោង ៦ ល្ងាចនាថ្ងៃទី ១៨ ខែធ្នូនៅពហុកីឡដ្ឋាន Lusail មានសមត្ថភាព ៨០០០០ នាក់។ ទាំងនោះគឺជាពេលវេលានៃការចាប់ផ្តើមប្រកួតដូចគ្នានឹងការប្រកួតបាល់ទាត់ ពិភពលោកចុងក្រោយនៅប្រទេសរុស្ស៊ី។

ទីលានចំនួន៨ កន្លែងនៅជិតទីក្រុងដូហានឹង ត្រូវបានប្រើសម្រាប់ការប្រកួតក្នុងរយៈពេល២៨ថ្ងៃជាជាង ៣២ ថ្ងៃត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសរុស្ស៊ី ដើម្បីកាត់បន្ថយការរំខានដល់រដូវកាលអឺរ៉ុប។ ក្រុម និងអ្នកគាំទ្រនឹងមិនចាំបាច់ហោះហើរជុំវិញប្រទេសកាតាទេ ពីព្រោះពហុកីឡាដ្ឋានមានចម្ងាយ៣០ម៉ាយល៍៕ ដោយ៖លី ភីលីព

Most Popular

To Top