ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា គណៈកម្មការសហព័ន្ធ សម្រេចតែងតាំង វិរៈកីឡាការិនី កែ ឡេង ជាទីប្រឹក្សា និងអ្នកគ្រូជំនួយ ផ្នែកកីឡាការិនីឈុត បន្ទាប់លោកស្រី ប្រកាសចូលរនិវត្តន៍ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងឱកាសកម្មវិធីប្រកាស លាលែងតំណែង ពីកីឡាការិនីជម្រើសជាតិ កីឡាប៉េតង់ជាផ្លូវការ ។
លោកបានបន្តថា សហព័ន្ធនៅតែទុកឱកាស ឲ្យអត្តពលិកកីឡា ប៉េតង់ មានស្នាដៃឆ្នើមៗ ជួយដល់សហព័ន្ធ ក្នុងបណ្តុះបណ្តាលធនធានមនុស្ស លើប្រភេទកីឡាប៉េតង់ជានិច្ច ប្រសិនពួកគាត់ចង់ ចូលរួមជាមួយសហព័ន្ធ ។ ដូច្នេះលោកបានប្រជុំពិភាក្សា ជាមួយសមាជិកប្រវតិបត្តិ ដោយតែងតែលោកស្រី ជាគ្រូជំនួយកីឡាការិនី ចំណែកលោកគ្រូ សុខ ម៉ុង ជាគ្រូបង្វឹកធំដដែល ។
ក្នុងការឱកាសពិធីប្រកាសលាលែង របស់វិរៈកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសកីឡាប៉េតង់៤ជំនាន់ លើវិញ្ញាវាយកយកពិន្ទុនោះ លោកស សុខា តំាងនាមជារដ្ឋលេខាធិការ និងប្រធានសហព័ន្ធ នឹងប្រគល់លិខិតថ្លែងអំណរគុណ បំពាក់មេដាយកិត្តិយស៤ជំនាន់ និងប្រគល់ពានកិត្តិយសវិរៈ កីឡាការិនី កែ ឡេង ។ ហើយក៏បំពាក់មេដាយ ជូនសមាជិកប្រវតិបត្តិ ព្រមទំាងកីឡាករ-កីឡាការិនី ដែលទទួលបានមេដាយមាស នៃការប្រកួតកម្រិតអន្តរជាតិនានា ៕
ដោយ៖លី ភីលីព




