ប្រសិនបើអ្វីៗអាចទៅរួចនោះកីឡាករ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង៉ទីនមួយរូបទៀត នឹងក្លាយទៅ ជាអ្នកដឹកនាំតំបន់ប្រយុទ្ធជូនក្លឹបមេឃខៀវ Man City ជំនួស Aguero ។
The Goal បានសរសេរថា ក្លឹមមេឃខៀវ Man City នៅក្រោយការសម្រេចចិត្តរបស់តុលាការ កីឡាករក្នុងការដកការសម្រេចចិត្តឲ្យក្លឹបនេះ អស់សិទ្ធក្នុងការលេងនៅ Champion League ចំនួន២រដូវកាល ជាប់គ្នារួចមកនោះគឺពេលនេះខ្លួនកំពុង ចាប់ផ្តើមធ្វើការសម្លឹងមើល បេក្ខភាពថ្មីភ្លាមដើម្បីជំនួស Aguero ដែលជឿជាក់ថា នឹងត្រៀមចាកចេញពីក្លឹបក្នុងពេលខាងមុខទៅហើយនោះ។
Man City ចាប់ផ្តើមពិចារណាកីឡាករ Lautaro ដែលបច្ចុប្បន្នត្រូវបានក្លឹប Inter Milan ទាមទារតម្លៃខ្លួនប្រមាណជា៩៩លានផោនហើយ ជាឧិកាសល្អព្រោះថា Barcelona ទើបបានបញ្ជាក់ថា ខ្លួននឹងផ្អាកដំណើរការចរចាជាមួយនឹងកីឡាកររូបនេះ មួយរយៈសិនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី