ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ ជាតិ ប៉ារ៉ាឡាំពិក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិក កម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកមេដាយបច្ចាមរណៈ ជូនសពលោកគ្រូ ហែម លំផាត់ ។
លោក យី វាសនា បានមានប្រសាសន៍ថា ថ្ងៃនេះលោកបាននាំយកមេដាយកិត្តយស មេដាយបច្ចាមរណៈ ដែលផ្ដល់ដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ថវិកា ចំនួន ២លាន រៀល ជូនដល់សពលោកគ្រូ ហែម លំផាត់ ជាគ្រូបង្វឹក ហែលទឹកកីជម្រើសជាតិ និងជាគ្រូហែលទឹកជម្រើសជាតិ ជនពិការ របស់សហព័ន្ធខ្មែរកីឡាហែលទឹក មានស្នាដៃជូនជាតិ ក្នុងការបង្ហាត់ផ្ទាល់ អត្តពលិកជម្រើសជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ។
លោកអគ្គបានបន្តថា ក្នុងការដឹងនាំកន្លងមករបស់លោកគ្រូ ហែម លំផាត់ គណៈកម្មាធិការ ជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ទទួលបានមេដាយផ្នែកហែលទឹក សរុបមេដាយចំនួន៩គ្រឿង រួមមានមាស០១ គ្រឿង ប្រាក់ ០២ គ្រឿង និងសំរឹទ្ធិ ០៦គ្រឿង ៕
ដោយ៖លី ភីលីព





