កីឡាករខ្សែបម្រើរបស់ក្លឹប Leverkusen កីឡាករ Kai Havertz មកដល់ពេលនេះ ត្រូវបានគេជឿជាក់ហើយថា នឹងដើរតាមមិត្តក្រុមជម្រើសជាតិ អាល្លឺម៉ង់ របស់គាត់គឺកីឡាករ Timo Werner ដើម្បីចូលរួមជាមួយនឹង Chelsea ។
សារព័ត៌មានជាច្រើន របស់អាល្លឺម៉ង់ និងអង់គ្លេស បានរាយការណ៍ថា កីឡាករវ័យ២១ឆ្នាំរូបនេះ បានប្រាប់ទៅកាន់មិត្តភ័ក្តរបស់ខ្លួន ជាច្រើនរួចហើយថា គាត់នឹងចាកចេញពីអាល្លឺម៉ង់ នៅរដូវក្តៅនេះ ខណៈដែលក្លឹប Leverkusen បានដាក់តម្លៃគាត់ដល់ទៅ១០០លានអ៊ឺរ៉ូ។
បច្ចុប្បន្នតោខៀវ Chelsea កំពុងដុតដៃដុតជើងខ្លាំងណាស់ ដើម្បីអាចប្រមូលលុយឲ្យគ្រប់ចំនួន ដែលបានទាមទារក្នុងនោះក្លឹបគឺ បានដាក់កីឡាករមួយចំនួន ទៅក្នុងបញ្ជី ដែលត្រូវលក់ចេញផងដែរ ៕ ប្រែសម្រួល៖ស៊ុនលី