កីឡា

IOC ៖នៅមិនទាន់មាន ដំណោះស្រាយឡើយ សម្រាប់អូឡាំពិកតូក្យូ ឆ្នាំ២០២០

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលហៅកាត់ថា IOC លោក Thomas Bach បានសារភាពនៅថ្ងៃសុក្រនេះថាវាឆាប់ពេកហើយដើម្បីដឹងច្បាស់ថា តើព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដែលត្រូវបានពន្យារពេលនឹងទៅជាយ៉ាងណា ដោយសារភាពមិនប្រាកដប្រជានៃការរីករាលដាល នៃវិរុសកូវីដ១៩ ។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ក្រុងតូក្យូឆ្នាំ ២០២០ បានប្រកាសនៅក្នុងសម័យប្រជុំលើកទី ១៣៦ នៃIOC ដែលជាសម័យប្រជុំលើកដំបូងបំផុតដែលធ្វើឡើង តាមរយៈវីដេអូថាធ្វើឡើងក្នុងគោលបំណងសម្រាប់ការប្រកួត កីឡាអូឡាំពិកនៅឆ្នាំ ២០២០ ត្រូវបានធានាសម្រាប់ឆ្នាំក្រោយ និងបានបញ្ជាក់ពីកាលវិភាគប្រកួតកីឡាផងដែរ។

ទោះបីជាយ៉ាងណាក្តីប៉ុន្តែលោក Bach បានព្រមានថាស្ថានភាពសុខភាពដែលមិនធ្លាប់មានពីមុនមក មានន័យថាសេណារីយ៉ូជាច្រើនកំពុងត្រូវបានពិចារណាក្នុងការធ្វើផែនការ សម្រាប់ព្រឹត្តិការណ៍នៅទីក្រុងតូក្យូលើកនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top